*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦*រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយភាពធន់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្តល់ជំនឿចិត្តដល់ពលរដ្ឋក្នុងតំបន់*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦*មន្ត្រីក្រសួងព័ត៌មាន ចេញលិខិតព្រមានចុងក្រោយលើចាងហ្វាងគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» ឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦*សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំមេត្តាជ្រាបថា : ល្បែងស៊ីសងខុសច្បាប់ កំពុងតែបានដំណើរការលេងយ៉ាងរលូន (មាន់ជល់ នឹងឡូតូអនឡាញ) និងដុះស្លែ! ពលរដ្ឋ ស្នើសុំ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និង លោក អ៊ុក ប៉ូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់វិធានការ មន្ត្រីចុះអធិការកិច្ចផងទាន !!! ម្តុំ (ផ្សារដីថ្មី) ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ*អភិបាលខណ្ឌឫស្សីកែវ ចុះគាំទ្រយុទ្ធនាការមនុស្សធម៌សុខភាពកុមារ*ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចែកអំណោយជូនពលរដ្ឋខ្វះខាត*ក្រុមហ៊ុនសន្តិសុខ NMR Security ចាត់វិធានការតាមផ្លូវច្បាប់លើអង្គភាពសារព័ត៌មានមួយចំនួនតូច ក្រោយអះអាងថាខាតបង់ចំណូលជិត ៥០ម៉ឺនដុល្លារ*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ យោងតាមផែនការល្បាតរបស់គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។*ស.ស.យ.កខណ្ឌឫស្សីកែវ÷ នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះដោយមានការយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ*កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ*ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំឃ្សឹម និងឃុំស្វាយជ្រះ ស្រុកស្នូល ខេត្តក្រចេះ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិជាច្រើននាក់។*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ*លោក នេត្រ ភក្ត្រា៖ គោលនយោបាយ CPP ផ្តោតការគាំទ្រពលរដ្ឋលើគ្រប់វិស័យ និងជាក់ស្តែងនិយម ដោយមិនសន្យាខ្យល់*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍​ ១៣រោច​ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២៦​នេះ*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស*ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា 

មន្ត្រីក្រសួងព័ត៌មាន ចេញលិខិតព្រមានចុងក្រោយលើចាងហ្វាងគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» ឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតព្រមានចុងក្រោយលើលោក បូ ប៊ុនថន ចាងហ្វាងគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» ឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យមានការយល់ច្រឡំ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌វិជ្ជាជីវៈ។

 

ក្នុងលិខិតព្រមាននេះ ក្រសួងបានកត់សម្គាល់ថា ការផ្សព្វផ្សាយព័ត៌មានរបស់គេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» អំពីករណីឈ្មោះ កេះ ចាន់លន់ មិនទាន់បានប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មានតុល្យភាព និងផ្តល់ឱកាសសមស្របដល់ភាគីពាក់ព័ន្ធក្នុងការបំភ្លឺ ឬឆ្លើយតបឡើយ។

 

ជាមួយគ្នានេះ ខ្លឹមសារមួយចំនួនមានលក្ខណៈវាយតម្លៃរិះគន់ ឬសន្និដ្ឋានលើសពីមូលដ្ឋាន ព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ដែលអាចនាំឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលពាក់ព័ន្ធ។

 

ក្នុងលិខិតព្រមាន បានគូសបញ្ជាក់ថា ការអនុវត្តបែបនេះ មិនស្របតាមគោលការណ៍នៃការគោរពការពិត ការផ្សព្វផ្សាយព័ត៌មានដោយសុចរិត ការធ្វើអត្ថាធិប្បាយដោយយុត្តិធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដូចមានចែងក្នុង មាត្រា៧ នៃច្បាប់ស្តីពីរបបសារព័ត៌មាន និងអាចពាក់ព័ន្ធនឹងបទប្បញ្ញត្តិនៃ មាត ១០ នៃច្បាប់ដដែល ក្នុងករណីមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់បុគ្គល។

 

ទន្ទឹមនេះ ក្រសួងព័ត៌មានបានកត់សម្គាល់ថា ការអនុវត្តរបស់គេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងស្មារតីនៃកិច្ចប្រជុំ ការណែនាំ និងសំណូមពរដែលក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធ បានលើកឡើងកន្លងមក ដើម្បីធានាការអនុវត្ដវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ តុល្យភាព សុចរិតភាព និងការទទួលខុសត្រូវ។

 

ក្រសួងព័ត៌មាន បានព្រមានលើកចុងក្រោយ ដល់លោកចាងហ្វាង និងតម្រូវឱ្យអនុវត្តជាបន្ទាន់ដូចខាងក្រោម៖

 

១៖ បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មាន ឬការធ្វើអត្ថាធិប្បាយដែលគ្មានមូលដ្ឋានព័ត៌មាន ច្បាស់លាស់ មិនបានផ្ទៀងផ្ទាត់គ្រប់គ្រាន់ ខ្វះតុល្យភាព ឬមានលក្ខណៈសន្និដ្ឋានដែលអាចនាំ ឱ្យមានការយល់ច្រឡំ នឹងប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

 

២៖ ពង្រឹងជាបន្ទាន់នូវយន្តការត្រួតពិនិត្យខ្លឹមសារមុនពេលផ្សព្វផ្សាយ ដោយធានាឱ្យមានការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ និងការផ្ដល់ឱកាសឱ្យភាគី ដែលរងការចោទប្រកាន់ ឬរងផលប៉ះពាល់ អាចបំភ្លឺ ឬឆ្លើយតបបានសមស្រប។

 

៣៖ បញ្ឈប់ការប្រើប្រាស់ភាសា ឬការអត្ថាធិប្បាយដែលមានលក្ខណៈចោទប្រកាន់ សន្និដ្ឋាន ឬ បង្អាប់បុគ្គល ដោយគ្មានមូលដ្ឋានព័ត៌មាន និងភស្តុតាងគ្រប់គ្រាន់ ព្រមទាំងត្រូវបែងចែកឱ្យ ច្បាស់រវាង «ព័ត៌មាន» និង «មតិយោបល់» ក្នុងការផ្សព្វផ្សាយ។

 

៤៖ គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចសន្យា ដែលស្ថាប័នបានតម្កល់នៅក្រសួងព័ត៌មាន។

 

៥៖ ចាត់វិធានការផ្ទៃក្នុងដើម្បីធានាថា អ្នកគ្រប់គ្រង អ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកផ្សព្វផ្សាយរបស់សា្ថប័ន បានយល់ដឹង និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងវិជ្ជាជីវៈជាធរមាន ដើម្បីកុំឱ្យករណីបែបនេះកើតមានឡើងជាថ្មី។

 

ក្រសួងបានបញ្ជាក់ថា ក្នុងករណីគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» នៅតែបន្តប្រព្រឹត្តសកម្មភាពដដែល ឬសកម្មភាពប្រហាក់ប្រហែលគ្នា បន្ទាប់ពីទទួលបានការព្រមានលើកចុងក្រោយនេះ ក្រសួងព័ត៌មាននឹងពិនិត្យចាត់វិធានការរដ្ឋបាលតាម កម្រិត និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រួមទាំងការពិនិត្យឡើងវិញលើការធ្វើ អាជីវកម្ម ដែលមិនមានការទទួលខុសត្រូវរបស់ស្ថាប័ន និងការអនុវត្តកិច្ចសន្យា ដែលបានតម្កល់នៅក្រសួងព័ត៌មាន៕