*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ! សូមបញ្ឈប់ការប្រើប្រាស់បញ្ហា Online Scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។

 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងច្បាស់នៅក្នុងពិធីបើសន្និសីទអន្តរជាតិប្រធានសភានៃអន្តរភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថា ថៃបានប្រើប្រាស់បញ្ហា online scams ជាលេសសម្រាប់ការឈ្លានពាន និងកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា។ សម្តេចបានព្រមានថា ការយកបទល្មើសឆ្លងដែនដូចជា online scams មកធ្វើជាលេសសម្រាប់ការកាន់កាប់ទឹកដីរបស់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់មួយនៃ «សង្គ្រាមទំនើប»។

 

យោធាថៃ បានវាយប្រហារដោយការទម្លាក់គ្រាប់បែកមកលើសំណងស៊ីវិលនៅតំបន់អូរស្មាច់ និងច្រកជាំ ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ថ្មដានៅខេត្តពោធិ៍សាត់ដោយចោទថាជាតំបន់យោធា ប៉ុន្តែធាតុពិតគឺជាសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនប៉ុណ្ណោះ។

 

សម្តេចតេជោ ក៏បានរំលេចពីគ្រោះថ្នាក់នៃ «យុទ្ធសាស្ត្រឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami-slicing strategy) ដែលជាការផ្លាស់ប្តូរស្ថានភាពនៅលើដីបន្តិចម្តងៗ ដើម្បីបម្រើមហិច្ឆតាទឹកដី និងបង្កើត fait accompli មុននឹងព្យាយាមបម្លែងស្ថានភាពដែលបង្កើតដោយកម្លាំងនោះទៅជាអំណះអំណាងនយោបាយនៅពេលក្រោយ។

 

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិអំពីសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការកាប់យកទឹកដីដោយខុសច្បាប់ រួមមានការបន្តវត្តមានកងទ័ព ការរាយលួសបន្លា ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មីនៅលើដី មុនការងារវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

 

ដូច្នេះ បើថៃអះអាងថា online scams និងជម្លោះប្រដាប់អាវុធជារឿងពីរដាច់ដោយឡែកពីគ្នា មានសំណួរមួយដែលថៃត្រូវឆ្លើយ៖ បើ scam មិនមែនជាលេស ហេតុអ្វីបានជាទីតាំងដែលថៃអះអាងថាពាក់ព័ន្ធនឹង scam ត្រូវបានយកមកភ្ជាប់ជាមួយប្រតិបត្តិការយោធារបស់ថៃលើទឹកដីកម្ពុជាក្នុងអំឡុងជម្លោះ? ហើយហេតុអ្វីក្រោយការប្រើកម្លាំង លទ្ធផលបែរជាបន្តទៅជាការគ្រប់គ្រងដី អគារ ការរាយលួសបន្លា ដាក់ទូកុងតឺន័រ និងការបង្កើតស្ថានភាពថ្មីនៅលើដី?

 

បើគោលដៅគឺ online scams ហេតុអ្វីលទ្ធផលបែរជាក្លាយជាបញ្ហាទឹកដី? Online scams ជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធ្ងន់ធ្ងរ ហើយកម្ពុជាមិនបានបដិសេធបញ្ហានេះឡើយ។ កម្ពុជាបានខិតខំបន្តបង្ក្រាបបទល្មើសនេះយ៉ាងម៉ឺងម៉ាត់បំផុតហើយលទ្ធផលគឺទីតាំង ប្រព្រឹត្ត បទ ល្មើស ឆបោកតាមបច្ចេកវិទ្យាជាង ៧០០ ត្រូវ បាន បោសសម្អាត និងបន្តបង្ក្រាបបណ្តាញដែលនៅសេសសល់។ ឧក្រិដ្ឋកម្មត្រូវប្រយុទ្ធដោយការស៊ើបអង្កេត ការចាប់ខ្លួន ការបង្កកទ្រព្យសម្បត្តិ ការបត្យាប័ន ការសង្គ្រោះជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

 

Online Scams មិនមែនជាអភ័យឯកសិទ្ធិដែលអនុញ្ញាតសម្រាប់ប្រើកម្លាំងយោធា។ វាមិនអាចផ្តល់សិទ្ធិឱ្យរដ្ឋមួយឆ្លងព្រំដែន ប្រើកម្លាំង ឬបង្កើតការគ្រប់គ្រងទឹកដីថ្មីលើរដ្ឋមួយទៀតបានឡើយ។ កាន់តែសំខាន់ ថៃមិនអាចបង្ហាញខ្លួនឯងដូចជាស្ថិតនៅក្រៅបញ្ហា cyber scams និងការជួញដូរមនុស្សក្នុងតំបន់ ហើយចង្អុលម្រាមដៃមកកម្ពុជាតែម្នាក់ឯងបានទេ។

 

ឯកសាររបស់អង្គការសហប្រជាជាតិបានបង្ហាញថា cyber scam operations និងការជួញដូរមនុស្សជាបញ្ហាឆ្លងដែនដែលពាក់ព័ន្ធនឹងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។ ឯកសាររបស់អ្នកជំនាញអង្គការសហប្រជាជាតិក៏បានកត់ត្រាថា cyber scam compounds ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាច្រើនក្នុងតំបន់ ខណៈថៃក៏ត្រូវបានរាយការណ៍ថាកំពុងក្លាយជាមជ្ឈមណ្ឌលកាន់តែសំខាន់មួយសម្រាប់ការជួញដូរមនុស្ស។

 

UNODC ក៏បានបង្ហាញពីតួនាទីរបស់ថៃនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការផ្លាស់ទីមនុស្ស សម្ភារៈ និងមូលនិធិរបស់បណ្តាញឧក្រិដ្ឋកម្ម។ អង្គហេតុទាំងនេះមិនមែនដើម្បីនិយាយថា ថៃជាអ្នកទទួលខុសត្រូវចំពោះ scam ទាំងអស់នោះទេ។ វាបង្ហាញចំណុចសាមញ្ញមួយថា៖ online scams គឺជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងឡើយ។

 

ដូច្នេះ មុននឹងយកបញ្ហា scam មកធ្វើជាឧបករណ៍ចោទប្រកាន់ប្រទេសជិតខាង ថៃគួរបង្ក្រាប និងលាងសម្អាតបញ្ហា scam និងការជួញដូរមនុស្សនៅក្នុងប្រព័ន្ធរបស់ខ្លួនឯងឱ្យបានជ្រះជាមុនសិន។ ការចង្អុលម្រាមដៃទៅអ្នកដទៃ មិនអាចលាងបញ្ហានៅក្នុងផ្ទះខ្លួនឯងឱ្យបាត់បានឡើយ។

 

កម្ពុជាមិនការពារ online scams ទេ។ កម្ពុជាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងគោលការណ៍ដែលថា ខ្សែព្រំដែនមិនអាចកែប្រែដោយកម្លាំងបានឡើយ។

 

នេះហើយជាមូលហេតុដែលការព្រមានរបស់សម្តេចតេជោអំពី «យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» មានសារៈសំខាន់។ ការកាប់យកទឹកដីមិនចាំបាច់ធ្វើក្នុងពេលតែមួយនោះទេ។ វាអាចចាប់ផ្តើមពីការផ្លាស់ប្តូរស្ថានភាពបន្តិចម្តងៗ៖ ដាក់ទ័ព រាយលួសបន្លា ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន សាងសង់ផ្លូវ ហើយបន្ទាប់មកប្រើវត្តមានដែលបង្កើតឡើងដោយកម្លាំងនោះជាអំណះអំណាងសម្រាប់ការគ្រប់គ្រងទឹកដី។

 

ប៉ុន្តែស្ថានភាពដែលបង្កើតឡើងដោយកម្លាំង មិនអាចជំនួសច្បាប់បានឡើយ។ លួសបន្លាមិនមែនជាខ្សែព្រំដែន។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លេណដ្ឋានមិនមែនជាសន្ធិសញ្ញា។ វត្តមានកងទ័ពមិនមែនជាអធិបតេយ្យភាព។

 

នេះក៏ជាចំណុចដែលការលើកឡើងរបស់សម្តេចធិបតីមានទម្ងន់កាន់តែធ្ងន់៖ ការបង្កើតស្ថានភាពថ្មីនៅលើដីដោយឯកតោភាគី មិនអាចត្រូវបានយកមកបង្កើតសិទ្ធិថ្មីលើទឹកដី ខណៈការវាស់វែង និងខណ្ឌសីមាព្រំដែនមិនទាន់ត្រូវបានបញ្ចប់ឡើយ។ បើថៃពិតជាចង់បង្ហាញថា online scams មិនមែនជាលេសសម្រាប់ការឈ្លានពាន នោះពាក្យបដិសេធមិនគ្រប់គ្រាន់ទេ។

 

សូមបំបែក scam ចេញពីបញ្ហាព្រំដែន។ សូមដោះស្រាយឧក្រិដ្ឋកម្មដោយច្បាប់។ សូមបញ្ឈប់ការបង្កើត faits accomplis នៅលើដី។ ហើយសូមទុកឱ្យសន្ធិសញ្ញា ផែនទី ច្បាប់អន្តរជាតិ។