*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បញ្ជាក់នៅចំពោះមន្ត្រី UN និងអនុព័ន្ធយោធាបរទេសថា កម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ហើយកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងការអភិវឌ្ឍ។

 

ការបញ្ជាក់នេះបានធ្វើឡើងនៅចំពោះមុខមន្ត្រីអង្គការសហប្រជាជាតិ (UN) និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ដែលជាការបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជា។ បន្ទាប់ពីយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនចំនួន២លើក កាលពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋខ្មែរ ស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវភៀសសឹក។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងអំណរគុណលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងអនុព័ន្ធយោធាបរទេសជាមិត្ត ដែលបានចុះពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងចុះសួរសុខទុក្ខជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមកន្លងមកនេះ។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជា មានសន្តិភាពយូរឆ្នាំមកហើយ តែនៅឆ្នាំ២០២៥ បែរជាយើងមានការប៉ះទង្គិចជាមួយប្រទេសថៃ នេះសបញ្ជាក់ពីភាពផុយស្រួយនៅតាមព្រំដែនរបស់យើង នៅពេលនយោបាអ្នកជិតខាងយើងមានបញ្ហា។ បញ្ហាសង្គ្រាម គឺមិនអាចឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ប្រទេសជាតិណាមួយនោះទេ។ កម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមដ៏ជូរចត់ ហើយមិនចង់បានសង្គ្រាមនោះ យើងចង់បានតែសន្តិភាព យើងចង់បានការអភិវឌ្ឍ»។

 

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមានបំណងបង្កជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ។ កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ផ្ទុយទៅវិញ កម្ពុជាត្រូវការជាចាំបាច់នូវសន្តិភាព និងស្ថិរភាព ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរម្លឹកថា ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមស៉ីវិលដ៏រ៉ាំរ៉ៃរួចមកហើយ ដូច្នេះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា យល់យ៉ាងច្បាស់ពីផលលំបាកដែលបង្កឡើងដោយភ្លើងសង្គ្រាម។ បន្ទាប់ពីទទួលសុខសន្តិភាព ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

 

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ជាតិកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម អស្ថិរភាព និងការកសាងសន្តិភាពឡើងវិញ។

 

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា កម្ពុជាធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ប្រែក្លាយជាប្រទេស បញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងដើម្បីរក្សាស្ថេរភាព នៃអង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសមួយចំនួនលើសកលលោក។ ក្នុងន័យនេះ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីរួមចំណែកជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កម្ពុជានឹងបន្តឈរជាមួយសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងក្តីសង្ឃឹមនៅគ្រប់ទីកន្លែងដែលមានតម្រូវការ។ ដោយផ្អែកលើបទពិសោធន៍របស់យើងក្នុងការផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព យើងនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងពិភពលោកដែលមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូល។

 

គួរជម្រាបថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ជាកងប្ដូរវេន ត្រៀមចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) និងពិធីបំពាក់មេដាយជូនកងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ទី៣ ដែលបំពេញបបេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

 

គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕