*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការអភិរក្សដំរីព្រៃជាកាតព្វកិច្ចរួម ដើម្បីរក្សាសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការអភិរក្សដំរីខ្មែរ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែក ពីការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ យើងទាំងអស់គ្នាត្រូវធានានូវការវិវឌ្ឍនាពេលបច្ចុប្បន្ន ដោយមិនធ្វើឱ្យបាត់បង់ធនធាន និងបេតិកភណ្ឌធម្មជាតិ ដែលកូនចៅរបស់យើងត្រូវការឃើញនៅថ្ងៃអនាគតនោះឡើយ។

 

ការបញ្ជាក់បែបនេះរបស់អភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមជាសហអធិបតីភាពក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» ដែលរៀបចំឡើងដើម្បីរៃអង្គាសថវិកាទ្រទ្រង់កិច្ចការអភិរក្ស។

 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា, ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រី សប្បុរសជន ដៃគូអភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមិត្តភក្តិដែលស្រឡាញ់សត្វដំរី ជាច្រើនរូបទៀត។

 

អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ដូច្នេះត្រូវការការចូលរួមពីសំណាក់រាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សមាគមនៅមូលដ្ឋាន និងជាពិសេសប្រជាពលរដ្ឋគ្រប់រូប។ នៅខេត្តរតនគិរី ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ ជីវៈចម្រុះ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប។ ប្រសិនបើយើងអាចរក្សាព្រៃឈើ ជម្រកសត្វព្រៃ និងដំរីឱ្យបានគង់វង្សនោះយើងកំពុងបន្តរក្សាសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ផងដែរ។

 

ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា តម្លៃពិតប្រាកដនារាត្រីនេះ មិនស្ថិតត្រឹមតែចំនួនថវិកាដែលបានចូលរួមនោះទេ ប៉ុន្តែតម្លៃដ៏ធំធេង គឺស្ថិតនៅក្នុងស្មារតីសប្បុរសធម៌ សាមគ្គីភាព និងការចូលរួមរបស់យើងទាំងអស់គ្នា ដើម្បីបន្តការងារនេះឱ្យមានប្រយោជន៍ដល់សង្គមជាតិ យុវជន និងកូនចៅជំនាន់ក្រោយ។ ថវិកាដែលទទួលបានពីរាត្រីនេះនឹងក្លាយជាកម្លាំងគាំទ្រដ៏មានសារៈសំខាន់ក្នុងការថែទាំ និងអភិរក្សដំរី ការផ្គត់ផ្គង់ចំណី ការថែរក្សាសុខភាព និងការបង្ការ ទប់ស្កាត់បញ្ហាផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពដំរី។

 

បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការពារដំរី គឺការពារព្រៃ។ ការពារព្រៃ គឺការពារជីវចម្រុះ។ ការពារព្រៃ គឺការពារដី និងទឹក។ ការពារព្រៃ គឺចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយការពារធម្មជាតិ គឺការពារអនាគតរបស់មនុស្សយើងផ្ទាល់។ ដូច្នេះ ការអភិរក្សដំរី មិនមែនជារឿងរបស់ដំរីតែប៉ុណ្ណោះទេ វាជារឿងរបស់យើងទាំងអស់គ្នា។

 

ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានថ្លែងថា នៅពេលនិយាយពីការអភិរក្សដំរី យើងមិនអាចនិយាយតែអំពីដំរីព្រៃបានទេ។ ដំរីស្រុក ក៏ជាផ្នែកមួយដ៏សំខាន់នៃមរតកមានជីវិតរបស់កម្ពុជា។ បើដំរីព្រៃត្រូវការព្រៃ និងទីជម្រក ដំរីស្រុកត្រូវការទាំងទីជម្រកការ ថែទាំ សុខុមាលភាព ពេទ្យសត្វ ចំណី អ្នកថែរក្សា និងការគាំទ្ររយៈពេលវែង។ នេះហើយជាគុណតម្លៃនៃការងារដែល សមាគមអភិរក្សដំរីអៃរ៉ាវត្តា កំពុងធ្វើ។ អៃរ៉ាវត្តា មិនមែនគ្រាន់តែជាកន្លែងថែរក្សាដំរីទេ។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា អៃរ៉ាវត្តា កំពុងចូលរួមថែរក្សាសុខុមាលភាពដំរី រក្សាចំណេះដឹង និងទំនាក់ទំនងប្រពៃណីរវាងមនុស្ស និងដំរី និងសំខាន់បំផុត គឺ បង្កើតលក្ខខណ្ឌឱ្យដំរីអាចបន្តពូជ និងមានជំនាន់បន្ទាប់បាន។ នេះជាបញ្ហាសំខាន់ណាស់។ ព្រោះការអភិរក្សពិតប្រាកដ មិនមែនគ្រាន់តែធ្វើឱ្យដំរីដែលមាននៅថ្ងៃនេះរស់បានល្អប៉ុណ្ណោះទេ។ ការអភិរក្សពិតប្រាកដ គឺធ្វើឱ្យដំរីមានជំនាន់បន្ទាប់។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា រាត្រីនេះមិនត្រឹមតែរៃអង្គាសថវិកា យើងកំពុងរៃអង្គាសក្តីសង្ឃឹម។ នេះហើយជាអត្ថន័យពិតប្រាកដ នៃរាត្រីសមោសររបស់យើង។ យើងមិនមកទីនេះគ្រាន់តែដើម្បីជួបជុំទទួលទានអាហារ ឬថតរូបអនុស្សាវរីយ៍ទេ។ យើងមកទីនេះដើម្បីធ្វើអ្វីមួយជាក់ស្តែងសម្រាប់ដំរី។ ថវិកាដែលទទួលបានពីរាត្រីនេះនឹងជួយទ្រទ្រង់ការផ្តល់ចំណី ការថែទាំសុខភាព និងសុខុមាលភាពដំរី ការងារពេទ្យសត្វ ការតាមដាន និងគាំទ្រការបន្តពូជ ការថែរក្សាទីជម្រក ការគាំទ្រអ្នកថែដំរី និងការអប់រំផ្សព្វផ្សាយដល់សហគមន៍។

 

បើយោងតាមរបាយការណ៍របស់ប្រធានសមាគម អៃរាវត្តា បានឱ្យដឹងថា សមាគមផ្តល់ការថែទាំចិញ្ចឹមដំរីស្រុក ៤ក្បាល ញី២ក្បាល និងឈ្មោល២ក្បាល នៅក្នុងខេត្តរតនគិរី ដោយឈរលើចក្ខុវិស័យគោលគឺការបង្កាត់ពូជដំរី បន្តនិរន្តន៍ភាពពូជដំរីស្រុក ការដាំដើមឈើដើម្បីជាជម្រកសត្វព្រៃជួយលើកស្ទួយវិស័យអេកូទេសចរណ៍ និងលើកតម្កើងវិស័យបរិស្ថាន ការពារអភិរក្សជីវៈចម្រុះ និងការងារថែរក្សបេតិកភណ្ឌជនជាតិដើមភាគតិច ព្រមទាំងចូលរួមក្នុងយុទ្ធនាការការងារសប្បុរសធម៌។

 

ប្រធានសមាគម អៃរាវត្តា បានលើកឡើងថា បើពុំមានការលើកទឹកចិត្តគាំទ្រពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូល និងពីសំណាក់សប្បុរសជននោះសមាគមអៃរាវតា្ត ពុំអាចដំណើរការបានមកដល់សព្វថ្ងៃនោះទេ។ ថវិកាដែលបានទទួលពីសប្បុរសជនកន្លងមក និងកម្រៃទទួលបាននៅក្នុងកម្មវិធីរាត្រីសមោសររៃអង្គាសថវិកានារាត្រីនេះនឹងយកទៅប្រើប្រាស់ក្នុងកិច្ចការងារអភិរក្សដំរីស្រុក នៅខេត្តរតនគិរី ដែលជាដំរី ចំនួនតែ៤ក្បាលចុងក្រោយ៕