*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

មិនទាន់ចប់នោះទេ! ពាក់ព័ន្ធទៅនឹង ក្បាលដីលេខ 1099 ពេលនេះត្រូវបាន មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ Anti-Corruption Unit (ACU) ចុះអធិការកិច្ចហើយ! ស្រុកដំណាក់ចង្អើរ ខេត្តកែប

កែប : មួយរយៈកន្លងមកនេះ ដីតំបន់ឆ្នេរដ៏ស្រស់បំព្រង ស្ថិតក្នុងទឹកដីអច្ឆរិយៈ ខេត្តកែប មួយនេះ កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក ពីគ្រប់មជ្ឈដ្ឋានមហាជន , សមាគម , អង្គការ និងជាពិសេសទៀតគឺបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានផ្សព្វផ្សាយ យ៉ាងភ្លុកទឹកភ្លូកដី ហើយត្រូវបាន សង្គមស៊ីវិល រួមមានក្រសួងពាក់ព័ន្ធមួយចំនួន នៅតែយកចិត្តទុកដាក់ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ បំផុត។ ខណៈដែលអ្នកមានលុយនិងអំណាចមួយចំនួនតូច ទន្ទ្រានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

យោងតាមប្រភពដែលបានផ្ដល់ដល់ស្ថាប័នសារព័ត៌មាន NMR TV យើង បានឲ្យដឹងថា : កាលពីថ្ងៃទីពុធ ទី០៩ ខែកក្កដា កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះអធិការកិច្ចក្នុងទឹកដីខេត្តកែប ដោយបានកោះហៅមន្ត្រីពាក់ព័ន្ធ រួមមាន :ថ្នាក់ដឹកនាំខេត្តចំនួន ០២ រូប ,មន្ទីរដែនដីនគរបនីយកម្មខេត្តកែប និង ស្រុកដំណាក់ចង្អើរ ដែលរួមមាន ០៩រូប ដូចខាងក្រោមនេះ :
១- អ្នកស្រី គឹម ចន្នី អភិបាលរងខេត្តកែប
២- លោក ហ៊ូរ មិថុនា អភិបាលរងខេត្តកែប
៣- អភិបាលស្រុក និងអភិបាលរងស្រុកដំណាក់ចង្អើរ
៤- អនុប្រធានមន្ទីរ ដ.ន.ស.ស. ខេត្តកែប ប្រធានការិយាល័យ និងបច្ចេកទេស ដែលបានយល់ឃើញថា ពាក់ព័ន្ធ (ដូចជា លោក សួន រតនា…)
៥- ប្រធានការិយាល័យភូមិបាលស្រុកដំណាក់ចង្អើរ
៦- លោក ចាន់ សូរី អតីតនាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តកែប
៧- លោក អ៊ុយ អ៊ាងហេង អ្នកកាន់ក្បាលដីលេខ 1099
៨- លោក មេធាវី សាន សុជា
អាស្រ័យហេតុនេះ សូមលោកប្រធានមន្ទីរចាត់ចែងរៀបចំតាមការគួរ។
សូមលោកប្រធានមន្ទីររៀបចំដែនដីនគរបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប ទទួលនូវការរាប់អានអំពីខ្ញុំ។

យោងតាមអនុក្រឹត្យ ស្តីពី និរាករណ៍ចោលអនុក្រឹត្យលេខ ២៤៥ អនប្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ លេីផ្ទៃដីសរុបទំហំ ៩៣៣.៥៧៧ ហិចតា ។

អង្គភាពសារព័ត៌មាន NMR TV យើងខ្ញុំ សូមដកស្រង់នៅអនុក្រឹត្យ ចាស់ដូចខាងក្រោមនេះ :

រាជរដ្ឋាភិបាល
– បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៤ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ แต่แต่งตั้งបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការកែសម្រួលនិងការតាំងបំពេញបន្ថែមសមាសភាពអភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលបានប្រកាស ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការរៀបចំការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
– បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងបរិស្ថាន
– បានឃើញព្រះរាជក្រមលេខ នស/រកម/០៦២៣/០០៧ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រកាស ឱ្យប្រើក្រោមបរិស្ថាននិងធនធានធម្មជាតិ
– បានឃើញអនុក្រឹត្យលេខ២៤១ អនក្រ.បក ចុះថ្ងៃទី ០៤ ខែធ្នូ ២០២៥ ស្ដីពីការរៀបចំប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន
– យោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច
*មាត្រា០១- ត្រូវទុកជានិរាករណ៍អនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខៃវិច្ឆិកា ឆ្នាំ២០២២
ស្ដីពីការ កំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដីសរុប ទំហំ ៩៣៣.៥៧៧ ហិចតា។

* មាត្រា០២- ផ្ទៃដីទំហំន៩៣៣.៥៧៧ ហិចតា ដែលកំណត់ក្នុងអនុក្រឹត្យ ដែលត្រូវបាននិរាករណ៍ ដូចមានចែង ក្នុងមាត្រា០១ នៃអនុក្រឹត្យនេះ ត្រូវបន្តរក្សា ជាតំបន់ការពារធម្មជាតិដែលត្រូវគ្រប់គ្រងដោយ ក្រមក្រសួងបរិស្ថាន និងធនធានធម្មជាតិ និងបទបញ្ញត្តិជាធរមាន។

* មាត្រា០៣- បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយ និងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។
* មាត្រា០៤ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ,រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ , រដ្ឋមន្ត្រីក្រសួងបរិស្ថាន , – រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់គ្រង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

នាយករដ្ឋមន្ត្រី
សម្ដេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពាក់ព័ន្ធទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះធ្វេីអធិការកិច្ចពាក់ព័ន្ធទៅនឹង មន្ត្រីថ្នាក់ដឹកនាំខេត្តកែប , មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ សូរិយោដី និងរដ្ឋបាលស្រុកដំណាក់ចង្អើរ អង្គភាព សារព័ត៌មាន NMR TV យើងបានទំនាក់ទំនង ដើម្បីសុំកិច្ច សម្ភាសន៍ រួមមានដូចខាងក្រោម :

១- អ្នកស្រី គឹម ចន្នី អភិបាលរងខេត្តកែប (អតីតអភិបាលស្រុកដំណាក់ចង្អើរ ) មិនអាចទំនាក់ទំនងបាននោះទេដោយទូរសព្ទរបស់លោកស្រី (តេមិនចូល)។

 

២- លោក ហ៊ូរ មិថុនា អភិបាលរងខេត្តកែប លោកមិនអាចឆ្លើយបានទេ ដោយលោក ហ៊ូរ មិថុនា បង្វែរឲ្យសារព័ត៌មានយើងសួរអ្នកនាំពាក្យទៅវិញ! ។

 

៣- អភិបាលស្រុកស្រុកដំណាក់ចង្អើរ (ACU សំដៅលើលោក ឆាង ឆៃ ជាអភិបាលស្រុក អង្គភាពយើងខ្ញុំព្យាយាមទំនាក់ទំនងជាច្រើនលើក ច្រេីនសារ លោកមិនលើកនោះឡើយ ។

 

ខណៈ អភិបាលរងស្រុកដំណាក់ចង្អើរ ខេត្តកែប (ACU) អាចប្រហែល សំដៅទៅ

 

៤- លោក សយ ចាន់សាវុធ ប្រធានភូមិបាល ស្រុកដំណាក់ចង្អើរ (តេច្រើនដង មិនចូលនោះទេ) ។

 

៥- លោក សួន រតនា ប្រធានផ្នែកបច្ចេកទេស ភូមិបាលខេត្តកែប អង្គភាពយើងបានសុំកិច្ចសម្ភាសន៍ ដោយ លោក សួន រតនា បានលើកនិយាយបន្តិច

រួចលោកប្រាប់ថាជាប់រវល់! ក្រោយមកស្ថាប័នយើងខ្ញុំក៏បានព្យាយាមទំនាក់ទំនងទៅជាច្រើនដងទៀត ប៉ុន្តែទូរសព្ទតេហើយមិនលើកនោះទេ។

 

៦- លោក ចាន់ សូរី អតីតនាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តកែប

៧- លោក អ៊ុយ អ៊ាងហេង អ្នកកាន់ក្បាលដីលេខ 1099

៨- លោក មេធាវី សាន សុជា ( អ្នកទាំង០៣នាក់ ខាងក្រោមនេះ អង្គភាពយើងមិនមានលេខទំនាក់ទំនងសួរនាំបាននោះទេ)។

 

អង្គភាពយើងក៏បានទំនាក់ទំនងទៅ លោក ពុទ្ធិ ម៉ានីន ប្រធានមន្ទីរដែនដី នគររូបនីយកម្មនិងសំណង់ ខេត្តកែប ដោយលោកប្រធានបានមានប្រសាសន៍ប្រាប់វិញថា : រឿងនេះចប់សព្វគ្រប់អស់ហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើការបញ្ចប់នោះ (ACU) ចុះអធិការកិច្ចនេះ យ៉ាងណានោះទេ? លោកប្រធានមន្ទីរបញ្ជាក់ទៀតថា: ការសួរនាំរបស់សារព័ត៌មានយើង បីដូចជាខ្មោច ៧ ថ្ងៃដូច្នោះដែរ ។ តែទោះបីជា ការសួរនាំ គឺជាការបំពេញបន្ថែមនៅប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាង ព័ត៌មានក្លែងក្លាយប៉ះពាល់ដល់ថ្នាក់ដឹកនាំខេត្តកែប និងរាជរដ្ឋាភិបាល ផងដែរ។

 

អង្គភាពសារព័ត៌មានយើង បានបន្តសុំកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប ដោយឯកឧត្តម បានឱ្យដឹងថា : លោកមិនបានដឹង ព័ត៌មាននោះឡើយ ហើយលោកក៏មិនបានចូលរួមកិច្ចប្រជុំនោះផងដែរ! ។ ដោយឯកឧត្តម ប៊ុនយោង បានបន្តឲ្យដឹងទៀតថា: គឺលោក

ទេីបតែទទួលបានដឹងព័ត៌មាននេះ ពីខាងអង្គភាពសារព័ត៌មាន យើងតែប៉ុណ្ណោះ ! ដោយលោកសុំឱ្យផ្ញើឯកសារតាមប្រព័ន្ធតេឡេក្រាមជូន ឯកឧត្តម ដើម្បីពិនិត្យ ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ប៊ុនយោង ដែលបានផ្ដល់នូវកិច្ចសម្ភាសន៍ ប្រកបដោយសំដីសីលធម៌ ដែលឯកឧត្តម សាកសមជាថ្នាក់ដឹកនាំខេត្តកែប នេះ។

 

សូមបញ្ជាក់ផងដែរថា : កាលពីថ្ងៃ ២២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យដោយផ្ទេរ អភិបាលរងខេត្តកែបចំនួន ០២នាក់ រួមមាន :

 

ទី១- លោក ម៉ៅ សុខា ជាអភិបាលរងខេត្តកែប (ទទួលបន្ទុកវិវាទដីធ្លី) ផ្លាស់ឱ្យទៅធ្វើការនៅក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ។

 

ទី២- លោក យស់ មុន្នី អភិបាលរងខេត្តកែប ផ្លាស់ឱ្យទៅធ្វើការនៅក្រសួងរ៉ែនិងថាមពល ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា: មូលហេតុនៃការប្ដូរផ្លាស់ពីតំណែងថ្នាក់ដឹកនាំខេត្តកែប ចំនួន០២ រូបនេះ គឺមកពីរូបលោក មានឆន្ទានុសិទ្ធិ ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ ។ យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការវិភាគមួយចំនួន ពីមជ្ឈដ្ឋាននានា ហើយក៏ជាមន្ទិលសង្ស័យនានាពាក់ព័ន្ធទៅនឹង ការដឹកនាំខេត្តកែប នេះ។ ហើយក៏ គាប់ជួនទៅនឹងមានភាព ជម្រុងចម្រាស់ ករណីដីធ្លីនៅតំបន់ខេត្តកែប នៃទឹកដីអច្ចៈមួយនេះ ដូចជាការរំលោភបំពាន ដីព្រៃកោងកាងដែលជាសម្បត្តិរបស់រដ្ឋ , ការឈូសឆាយតំបន់ព្រៃភ្នំ យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន …ជាដើម។

 

អង្គភាពសារព័ត៌មាន NMR TV យើងខ្ញុំ និង រងចាំស្រាយបំភ្លឺបណ្ដាភាគីពាក់ព័ន្ធនានាៗ គ្រប់ពេលវេលា ។ និងសូមបញ្ជាក់ផងដែរថា : រាល់ការផ្សព្វផ្សាយរបស់អង្គភាពយើងខ្ញុំ គឺមិនមានចេតនាញុះញង់ឬបរិហារកេរ្តិ៍ ដល់បុគ្គល ឬអង្គភាពណាមួយឡើយ ! ផ្ទុយមកវិញ យើងផ្សព្វផ្សាយដើម្បជាដំណឹង ពីរថ្នាក់មូលដ្ឋានជូនដល់ប្រមុខថ្នាក់ដឹកនាំនានា ជាពិសេសមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា និងជាប្រធានព្រឹទ្ធសភា , សម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេន នៃព្រះរាជាណាចក្រកម្ពុជា អណ្តត្តិទី៧ នេះ ហើយឈានបន្ត អាណត្តិក្រោយៗទៀត គឺអោយ លោកបានដឹង បានជ្រាបជាព័ត៌មាន ងាយស្រួលក្នុងការចាត់ រដ្ឋមន្ត្រីតាមក្រសួងពាក់ព័ន្ធ ចុះពិនិត្យនិងអធិការកិច្ច !៕

សូមអរគុណ