*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍សិក្សា នៅសាលាបណ្ឌិត្យយោធាអាមេរិក, ឆ្នាំដំបូងគេបង្រៀនលើឥរិយាបថ ការទទួលខុសត្រូវ និងប្រឹងប្រែងចំពោះការងារ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែកពីបទពិសោធន៍ពេលសិក្សា នៅសាលាបណ្ឌិត្យយោធាអាមេរិក។ សម្តេចមហាបវរធិបតី បានលើកឡើងថា នៅទីនោះ ឆ្នាំដំបូងគេបង្រៀនផ្តោតជាសំខាន់លើឥរិយាបថក្នុងការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់លទ្ធភាពចំពោះការងារដែលទទួលបាន។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និងសម្ពោធអគារសិក្សាកម្ពស់ ៦ជាន់ សមិទ្ធផលនានា នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ភាពតឹងតែងដល់និស្សិត នៅសាលាបណ្ឌិត្យយោធាអាមេរិក គេចង់បង្រៀនថា ការងារជោគជ័យ ឬបរាជ័យ ដោយសារតែខ្លួនឯង ហើយមុននឹងរកលេសក្រៅខ្លួន ត្រូវមើលខ្លួនឯងថា អ្វីក៏ដោយនៅក្នុងយើងទាំងអស់។

 

បន្ថែមលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា នៅទីនោះគេក៏បង្រៀនពី Honor Code មិនឲ្យនិស្សិត កុហក បោកប្រាស់ ឬចូលដៃជាមួយអ្នកបោក និងលួច។ កំហុសអីផ្សេង ជាប់ពិន័យលាងបង្គន់ តែកំហុសបោកប្រាប់នេះ ត្រូវដេញចេញដោយស្វ័យប្រវត្តិ។

 

ទន្ទឹមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារៀនសូត្រមិនត្រូវផ្តោតត្រឹមពិន្ទុ និងចំណេះនោះទេ តែត្រូវផ្តោតលើឥរិយាបថដែរ។ មជ្ឈដ្ឋានការងារដែលល្អប្រសើរត្រូវការគុណភាព បំណិន និងឥរិយាបថនេះហើយ។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ ខ្ញុំយកបទពិសោធន៍សាលាយោធាចុះ សាលាយោធានេះ វាខុសពីគេ កាលនៅអាមេរិក។ សាលាហ្នឹងខុសពីគេនៅអាមេរិកផង ប៉ុន្តែគេមានគោលដៅច្បាស់លាស់ គឺបណ្តុះសមត្ថភាព ជំនាញ និងឥរិយាបទ ទៅជាមេទ័ព។ ប៉ុន្តែ ខ្ញុំយល់ថា ចេញធ្វើការក្នុងកងទ័ព ឬស៉ីវិល អត់ខុសគ្នាទេ។ មេរៀន ខ្ញុំរៀននៅទីនោះ ៤ឆ្នាំ ខ្ញុំតែងតែនិយាយថា ខ្ញុំភ្លេចអស់ហើយ អាមេរៀនក្នុងសៀវភៅ។ ប៉ុន្តែ ឥរិយាបទ ក្នុងជីវិត ខ្ញុំអត់ភ្លេចទេ»។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ចូលទៅដល់ថ្ងៃដំបូង សិស្សចូលទៅដល់ភ្លាម ដកសិទ្ធិនិយាយទាំងអស់ គឺឲ្យនិយាយតែ ៤ពាក្យគត់ Yes Sir, No Sir, No excuse Sir, And Sir I do not understand ។ មួយឆ្នាំដំបូង គឺអត់ឲ្យមានសិទ្ធិនិយាយអីទាំងអស់។ (៤ពាក្យនោះ) បកប្រែមកថា បាទ ទេ អត់មានលេសទេ និងខ្ញុំអត់យល់ទេ អាទី៤ មានបន្ទាប់បន្សំ តែធាតុពិតមានតែ ៣ទេ។ អ្នកឯងធ្វើការជោគជ័យ ឬមិនជោគជ័យ គេចង់ដឹងថា អ្នកឯងធ្វើចប់នៅ។ មានសិទ្ធិឆ្លើយតែ ៣ទេ។ បើចប់ឆ្លើយថា Yes Sir បើថាមិនចប់ No Sir អត់មានត្រូវយកលេស ដោយសារអីទេ មានសិទ្ធិត្រឹមតែនិយាយថា No Excuse អត់មានសិទ្ធិពន្យល់ថា ហេតុអ្វីខ្ញុំធ្វើមិនទាន់ចប់»។

 

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរៀននៅសាលាយោធាអាមេរិក West Point ក្នុងឆ្នាំ១៩៩៥ ក្នុងនាមជានិស្សិតយោធាខ្មែរដំបូងគេបង្អស់, បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៩, បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ New York ក្នុងឆ្នាំ២០០២ និងបានទទួលសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៨៕