*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអង្ករវីតាមីន ៣០០កេស ទស្សនាវដ្តី និងព្រឹត្តិប័ត្រ ប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២)

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើនទៅប្រគល់ជូនដល់មណ្ឌលកែប្រែទី២ (ម២)។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រីដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។

 

អំណោយដែលបានប្រគល់ជូនរួមមាន ទស្សនាវដ្តី និងព្រឹត្តិប័ត្រចំនួន ២៥ក្បាល ដែលជាព្រះរាជអំណោយសម្តេចម៉ែ, អង្ករវីតាមីនចំនួន ៣០០កេស, ទស្សនាវដ្តីកម្ពុជា ៣០ក្បាល, សៀវភៅធម៌ ៨០ក្បាល, ទឹកសណ្តែក ៥០កេស, ទឹកសណ្តែក Super ៥កេស និងកាហ្វេ ១០កេស ពីក្រុមហ៊ុនភេសជ្ជៈ Yeo’s Cambodia។ ក្រៅពីនេះ ស្ត្រីមានផ្ទៃពោះទទួលបានសារុង និងក្រមា ចំណែកកុមារទទួលបានខោអាវ ថវិកា និងនំ ដែលជាអំណោយផ្ទាល់ពីលោកជំទាវ សេង វណ្ណារី ហួត ឃាងវេង។

 

ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ជាច្រើនរូបទៀត។

 

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងថា សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ»។

 

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានបញ្ជាក់ថា ការផ្តល់អំណោយទាំងនេះ មិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់នូវកម្លាំងចិត្ត ក្តីសង្ឃឹម និងបង្ហាញពីតម្លៃនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីសង្គមជាតិផងដែរ។ សកម្មភាពមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ឱកាសដល់អ្នកជាប់ឃុំឃាំងឱ្យមានអារម្មណ៍ថា ពួកគេមិនត្រូវបានគេបំភ្លេចចោលឡើយ។

 

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានបន្តថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីនចំនួន ៣០០កេស និងអំណោយនាឱកាសនេះពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការជាក់ស្តែងរបស់មណ្ឌលអប់រំក៏ដោយ ប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់មណ្ឌលអប់រំកែប្រែ ម២ បានមួយរយៈ និងចំគោលដៅ ដែលកំពុងត្រូវការប្រើប្រាស់ជាចាំបាច់ ហើយការណ៍នេះជាការលើកស្ទួយ និងលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិស្រ្តី។

 

ជាមួយគ្នានេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានកោតសរសើរដល់ថ្នាក់ដឹកនាំនៅពន្ធនាគារ ដែលបានចូលរួមក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងកន្លែងឃុំឃាំង ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ មានសួនកម្សាន្ដសម្រាប់កូនតាមម្តាយ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏យកចិត្តទុកដាក់ពីការរស់នៅចំពោះជនជាប់ឃុំជាភេទទីបី ដែលជាការចូលរួមលើកកម្ពស់ និងការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

 

ការផ្តល់អំណោយទាំងនេះ មិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់នូវកម្លាំងចិត្ត ក្តីសង្ឃឹម និងបង្ហាញពីតម្លៃនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីសង្គមជាតិ។ សកម្មភាពមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ឱកាសដល់អ្នកជាប់ឃុំឃាំងឱ្យមានអារម្មណ៍ថា ពួកគេមិនត្រូវបានគេបំភ្លេចចោលឡើយ៕