*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជីវភាពខ្វះខាត មិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ យុវជនទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល*សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកមោងឫស្សី*កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត តែមិនពាក់ព័ន្ធបទល្មើស Online Scams*លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា*ស្នងការនគរបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បទល្មើសឆបោកអនឡាញ*លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន*រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ*ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរ លោក ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលការគោរពស្រលាញ់ពីពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ *ស្ថានទូតអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ នៅតែបន្តផ្តល់ឱ្យកម្ពុជា-ថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលទៅរកជម្លោះឡើងវិញ, អាមេរិកនៅតែបន្តប្តេជ្ញាចិត្តពង្រឹងសន្តិភាពដ៏យូរអង្វែង*លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ វាយបញ្ចូលគ្រប់មុខសេវាស្នើសុំ ចូលក្នុងប្រព័ន្ធទិន្នន័យជាឌីជីថល ដើម្បីងាយស្រួលឱ្យអ្នកស្នើសុំ តាមដានចរន្តឯកសារគ្រប់ដំណាក់កាល តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន*ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងជំនាញតាមចាប់ខ្លួនស្រ្តី បើកឡានបង្កបណ្តាលឲ្យមន្រ្តីសាធារណការស្លាប់ ដែលកំពុងផ្ទុះខ្លាំងនៅតាមបណ្តាញសង្គម*កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន MinebeaMitsumi Inc. អះអាងថា នឹងបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា 

ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន MinebeaMitsumi Inc. អះអាងថា នឹងបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

 

ក្នុងឱកាសនៃជំនួប លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។

 

លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។

 

ជាមួយគ្នានេះ ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូខាងមុខ។

 

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។

 

ទន្ទឹមនឹងនេះ សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្ត តាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗ ក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕