*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជីវភាពខ្វះខាត មិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ យុវជនទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល*សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកមោងឫស្សី*កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត តែមិនពាក់ព័ន្ធបទល្មើស Online Scams*លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា*ស្នងការនគរបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បទល្មើសឆបោកអនឡាញ*លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន*រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ*ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរ លោក ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលការគោរពស្រលាញ់ពីពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ *ស្ថានទូតអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ នៅតែបន្តផ្តល់ឱ្យកម្ពុជា-ថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលទៅរកជម្លោះឡើងវិញ, អាមេរិកនៅតែបន្តប្តេជ្ញាចិត្តពង្រឹងសន្តិភាពដ៏យូរអង្វែង*លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ វាយបញ្ចូលគ្រប់មុខសេវាស្នើសុំ ចូលក្នុងប្រព័ន្ធទិន្នន័យជាឌីជីថល ដើម្បីងាយស្រួលឱ្យអ្នកស្នើសុំ តាមដានចរន្តឯកសារគ្រប់ដំណាក់កាល តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន*ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងជំនាញតាមចាប់ខ្លួនស្រ្តី បើកឡានបង្កបណ្តាលឲ្យមន្រ្តីសាធារណការស្លាប់ ដែលកំពុងផ្ទុះខ្លាំងនៅតាមបណ្តាញសង្គម*កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន MinebeaMitsumi Inc. អះអាងថា នឹងបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា 

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនអគ្គនាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ជួបសំដែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀរបស់ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

 

ក្រុមហ៊ុនមីនេបៀ គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។

 

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ២០១១។ បច្ចុប្បន្ន ក្រុមហ៊ុនមីនេបៀ មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

 

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកក្រុមហ៊ុនមីនេបៀ ប្រៀបដូចជាកូនដែលបង្កើតផ្ទាល់ដៃរបស់សម្តេច ព្រោះថាមុនចូលមកវិនិយោគនៅកម្ពុជា សម្តេចបានប្រឹងប្រែងបញ្ចុះបញ្ចូល និងដាក់ចេញនូវលក្ខខណ្ឌធានាជាច្រើន ដើម្បីផ្តល់ទំនុកចិត្តឱ្យក្រុមហ៊ុនចូលមកវិនិយោគនៅកម្ពុជា៕