*លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន*ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង*សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដានេះ*ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានជួយព្យាបាលជំងឺជូនពលរដ្ឋជាង៥០ម៉ឺននាក់*ថ្ងៃទី២៧ កក្កដា កិច្ចចរចាប្រវត្តិសាស្ត្រ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ, បង្ហាញយ៉ាងច្បាស់ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម*ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច*សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៧នៅខេត្តត្បូងឃ្មុំ និងក្រចេះ*លោក ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ*ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស!*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ*សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចូលតារាងវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាង១ឆ្នាំ*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ 

លោក ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ សមាជិក សមាជិកា គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ជិត ៣ ០០០រូប មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ។

 

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីសេចក្តីស្លាប់និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើន រហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

 

លោក ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺ Covid-19 រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះ បានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក។

 

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ២០២៣កន្លងមកនេះ។

 

លោកប្រធានគណបក្សរាជធានី បន្តថា ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជាតិ។

 

លោក ឃួង ស្រេង បានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើនលើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។ លោកបន្ថែមថា សូមសមាជិកបក្ស មានការជឿងជាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ និងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ។

 

ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាថ្ងៃនេះឯលោក ឃួង ស្រេងបានសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនរុងរឿងបន្ថែមទៀត។

 

ក្នុងឱកាសនោះដែរ លោក ធឹម សំអាន សមាជិក គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ក៏បានរាយការណ៍ពីការងារបំរើសេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញ-ចូលតែមួយ ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់និងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។

 

លោក ធឹម សំអាន បានបញ្ជាក់ឱ្យដឹងថា សមាជិក សមាជិកាថ្មីដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដែលបានប្រកាសបញ្ចូលនាពេលនេះ មានចំនួន២៩០៣រូប មកពី៥សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ លោកប្តេជ្ញាចិត្តថា នឹងដណ្តើមយកជ័យជំនះ ក្នុងការបោះឆ្នោត ២០២៧ និង២០២៨ខាងមុខនេះ ឱ្យបាន៕