*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រដំណើរលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ថូម៉ាស់ អេនឌ្រូ នឹងធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យកាន់តែល្អប្រសើរ។

 

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ថូម៉ាស់ អេនឌ្រូ ចូលជួបសម្តែងការគួរសម និងជជែកលើកិច្ចការមួយចំនួនពាក់ព័ន្ធដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានការអបអរសាទរចំពោះ លោក ថូម៉ាស់ អេនឌ្រូ ដែលទទួលបានការតែងតាំងជារាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជំនួសលោក វីទិត មុតាប៊ន ដែលបានលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ជំនួបរបស់សម្ដេចជាមួយលោក អេនឌ្រូ នាពេលនេះ នឹងជួយឱ្យលោកឈ្វេងយល់អំពីវឌ្ឍនភាពស្ថានភាពសិទ្ធិមនុស្ស ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

 

លោក លោក ថូម៉ាស់ អេនឌ្រូ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្តែងការគួរសម។ លោកវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ហើយគឺជាសញ្ញាវិជ្ជមានដ៏ល្អ បង្ហាញអំពីការផ្ដល់តម្លៃទៅលើការជជែកពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស។

 

ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរំលឹកកាលពីពេលលោកធ្វើជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា លោកមិនមានឱកាសជួបជាមួយមេដឹកនាំកំពូលប្រទេសមីយ៉ាន់ម៉ានោះឡើយ។ ត្រង់ចំណុចនេះ លោកវាយតម្លៃខ្ពស់ចំពោះការផ្ដល់ឱកាសរបស់សម្ដេចតេជោ ឱ្យលោកបានជួប។

 

លោក លោក ថូម៉ាស់ អេនឌ្រូ ក៏បានរំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ពេលនៅជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ដោយអំពាវនាវឱ្យបន្ធូរបន្ថយទោសដល់អ្នកទោសមីយ៉ាន់ម៉ា ដែលត្រូវកាត់ទោសប្រហារជីវិត។ លោក អេនឌ្រូ បានលើកឡើងថា លោកចាប់អារម្មណ៍ខ្ពស់ ចំពោះការអំពាវនាវរបស់សម្ដេចតេជោកាលពីពេលនោះ។

 

លោក អេនឌ្រូ បានអបអរសាទរ និងកោតសរសើរកម្ពុជា ដោយបានលើកឡើងថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយក្នុងតំបន់ក្នុងការផ្ដល់សច្ចាប័នទាក់ទងទៅនឹងសន្ធិសញ្ញាសិទមនុស្សអន្តរជាតិ។ នេះជាចំណុចដ៏ល្អប្រសើរមួយដែលកម្ពុជាបានធ្វើ ហើយមានការកោតសរសើរពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហជាតិ។

 

ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក អេនឌ្រូ ក៏បានលើកឡើងអំពីចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្ស និងការបញ្ចេញមតិ។

 

ឆ្លើយតបការលើកឡើងរបស់លោក អេនឌ្រូ អំពីចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធសិទ្ធិមនុស្ស ជាពិសេសទាក់ទងសេរីភាពនៃការបញ្ចេញមតិ, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនិយាយអំពីសិទ្ធិមនុស្សគេត្រូវនិយាយអំពីសិទ្ធិរស់រៀនមានជីវិតជាមុនសិន ដែលជាការផ្ដល់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះសិទ្ធិបញ្ជេញមតិ អាចកើតមានទៅបានអាស្រ័យលើសិទ្ធិរស់រៀនមានជីវិត រស់រៀនមានជីវិត មានសន្តិភាព ស្ថេរភាពជាដើម ទើបមានសិទ្ធិបញ្ចេញមតិ។

 

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា ការបញ្ចេញមតិទាំងឡាយ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាពេលសម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី គឺបានបើកសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬការអនុវត្តសិទ្ធិមនុស្ស។ ប៉ុន្តែសិទ្ធិបញ្ចេញមតិទាំងឡាយត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្ដង។

 

សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្តេចបើកសិទ្ធិរិះគន់ក្នុងន័យស្ថាបនា ក៏ប៉ុន្តែបើក្នុងន័យប្រាសចាកអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយ នោះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ។

 

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាបន្ថែមថា ការអនុវត្តប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សសម្រាប់ប្រទេសនានានៅលើសកលលោកនេះ សេរីភាពនៃការបញ្ចេញមតិ មិនមានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះឡើយ ពោលគឺតែងតែមានចំណុចខ្វះខាត។ ប៉ុន្តែការខ្វះខាតនោះ ត្រូវបានកែលំអ និងស្ថាបនាជាបន្តបន្ទាប់។ សម្តេចតេជោ សង្ឃឹមថា លោក អេនឌ្រូ នឹងធ្វើការជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ៕