*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

(បាត់ដំបង)៖ ថវិកាចំនួន ២២លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ នាំយកទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំពាក់ម៉ាស៊ីនចំរោះទឹកស្អាត។

 

ពិធីប្រគល់-ទទួលនេះ ត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជាប្រធានលេខាធិការដ្ឋាន តំណាងឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ។ ម៉ាស៊ីនចំរោះទឹកស្អាតនេះ មានកម្លាំងចំរោះ ៥០០លីត្រ ក្នុងមួយម៉ោង ដែលនឹងដោះស្រាយបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ បរិភោគ និងដាំស្ល ជូនបុគ្គលិក យុទ្ធរបួស-ជំងឺ គ្រួសារយោធិន ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ និងអង្គភាពទ័ពកំពុងប្រតិបត្តិការជុំវិញ។

 

លោកវរសេនីយឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសំដែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាថវិកាដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលបានផ្តល់ជូនដល់មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ នាពេលនេះ។

 

លោកវរសេនីយ៍ឯកបានចាត់ទុកថា ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃថ្លៃថ្លាណាស់សម្រាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីព្រោះកន្លងមកនេះ អង្គភាពមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន ប្រើប្រាស់ទឹកអណ្តូងមានជាតិកំបោរច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។

 

លោកវរសេនីយ៍ឯក ងួន សុភី បានឱ្យដឹងថា បច្ចុប្បន្ន អង្គភាពមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ មានបុគ្គលិកជាង ១០០នាក់ កំពុងបំពេញការងារទទួលពិនិត្យព្យាបាលជំងឺរបួសជូនដល់ទាំងយោធិន និងរួមទាំងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋទូទៅផងដែរ។ កន្លងមកអង្គភាពមន្ទីរពេទ្យតែងតែទទួលបានសំភារៈបរិក្ខាពេទ្យជាប្រចាំ ពីនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា។

 

លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ ក្នុងនាមឧត្តមសេនីយ៍ឯក លី កុសល បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន។

 

ជាមួយការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបាននាពេលកន្លងមក, លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ ក៏បានជំរុញឱ្យមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ បន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច គោរពវិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈ ពិនិត្យព្យាបាល ជំងឺរបួសជូនយោធិន ក្រុមគ្រួសារយោធិន ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរឡើងថែមទៀត៕