*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុកការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ តែវេទិកាដ៏សំខាន់រឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយលោក KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

 

ក្នុងឱកាសនៃជំនួប ឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។ ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

គណៈប្រតិភូវិនិយោគិនកូរ៉េ បានបញ្ជាក់ថា គណៈប្រតិភូនេះ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌។

 

ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

 

ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។

 

គណៈប្រតិភូវិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

 

ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ KOCHAM និង WorldBridge Group ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។

 

សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំក្រោយ ជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃការបង្កេីតទំនាក់ទំនងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ, ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

 

ក្នុងន័យនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្តល់ការអនុគ្រោះពន្ធជាដើម។

 

បន្ថែមលើនេះ សម្តេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងការបន្តអភិវឌ្ឍន៍វិស័យថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូន សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិ។

 

ជាទីបញ្ចប់ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕