*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុកការប្រកួតពានរង្វាន់ SOCCER LEAGUE មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាទេ តែវេទិកាដ៏សំខាន់រឹតចំណងមិត្តភាពយុវជន ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥»។

 

ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ, អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត, ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ, ប្រធានការិយាល័យស្រុកប្រតិបត្តិ, នាយក នាយិកាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាពទូទាំងប្រទេស។

 

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ថា អង្គភាពគំរូមិនមែនជាចំណុចសំខាន់ នៃការប្រឡងប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវកាន់តែធំ ជ័យលាភីថ្ងៃនេះត្រូវបន្តរក្សាស្តង់ដារ បន្តកែលម្អរ បន្តចែករំលែកបទពិសោធន៍ និងបន្តប្រើតួនាទីជាប្រភព នៃការរៀនសូត្រសម្រាប់អង្គភាពផ្សេងៗទៀត។ ចំណែកអង្គភាពមិនទាន់ទទួលបានជ័យលាភី លោកបានលើកទឹកចិត្តថា គួរចាត់ទុកថាជាការចូលរួមក្នុងការដំណើរការវាយតម្លៃ ជាឱកាសសម្រាប់សិក្សា វាស់វែងគុណភាពខ្លួនឯង ស្វែងរកចំណុចត្រូវកែលម្អរ និងបន្តដំណើរឆ្ពោះទៅរកភាពជាគំរូ។

 

ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តលសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានលើកឡើងថា អនុលោមតាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើការវាយតម្លៃ និងជ្រើសរើសជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ ប្រកបដោយវិជ្ជាជីវៈខ្ពស់ សុចរិតភាព និងយុត្តិធម៌។

 

ចំពោះជ័យលាភីអង្គភាពអនុវិទ្យាល័យ សាលាបឋមសិក្សា មណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ គោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយដែលនឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់ ជាលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥។

 

សូមជម្រាបថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ក្នុងឆ្នាំ២០២៥នេះ គឺជាការអនុវត្តក្នុងជំហានទី២ បន្ទាប់ពីត្រូវបានដាក់ឱ្យអនុវត្តនៅជំហានទី១ ក្នុងឆ្នាំ២០២៣៕