*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

សម្តេច ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការថ្មី គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង សាងសង់អស់ថវិកាជាង ៥២ម៉ឺនដុល្លារ បង្ហាញពីនិមិត្តរូបថ្មីនៃការរីកចម្រើន និងសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន។

 

យោងតាមរបាយការណ៍របស់លោក លឹម សៀងហេង បានបញ្ជាក់ឱ្យដឹងថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតមានទំហំ ២៦ម៉ែត្រ X ២៤.០៦ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់សម្ភារការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសម្លេងនៅសាលប្រជុំ ដែលសាងសង់លើផ្ទៃដី ១.៥០០ម៉ែត្រការ៉េ បំពាក់អំពូលសូឡា ដែលចំណាយថវិកាសាងសង់អស់ចំនួន ៤៨៣.៦៣៥ដុល្លារ និង ១៥.៧០០០.០០០រៀល ។

 

ក្នុងឱកាសនោះលោកបណ្ឌិត លី ធុច ប្រធានក្រុមការងារគណបក្សចុះក្រុងបាវិត បានលើកឡើងថា អគារស្នាក់ការបក្សក្រុងបាវិតថ្មីនេះ ត្រូវបានសាងសង់ឡើងយ៉ាងប្រណីតដែលជាការចូលរួមបដិភាគយ៉ាងសស្រាក់សស្រាំពីសំណាក់លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង លោកឧកញ៉ា ឧកញ៉ា និងសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាពការងារនយោបាយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ។ សម្តេចបានចាត់ទុកថា ទឹកចិត្តនិងការលះបង់ទាំងនេះ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជម្រុញឲ្យរចនាសម្ព័ន្ធបក្សនៅមូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការបម្រើប្រជាពលរដ្ឋ។

 

ឆ្លៀតក្នុងឱកាសនោះដែរសម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងយ៉ាងច្បាស់ៗអំពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ក្រោមខ្សែបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ជាពិសេសគឺ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោតេជោ ហ៊ុន សែន។

 

សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹកដីដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្ន ក្រុងបាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅដោយតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាពខ្ពស់ក្នុងការស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកូនចៅកសិកររបស់យើង ជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់»។

 

សម្តេច បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹកដីដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្នបាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅដោយតំបន់សេដ្ឋកិច្ចពិសេសរោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាពខ្ពស់ក្នុងការស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ និងកូនចៅកសិករ ជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់។

 

សម្តេច ក៏បានពាំនាំនូវមតិផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់នៃក្រុងបាវិត ត្រូវរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលអគារស្នាក់ការថ្មីនេះឲ្យបានល្អ និងត្រូវប្រើប្រាស់ទីតាំងនេះជាស្នូលក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ បន្ថែមលើនេះត្រូវបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ព្រមទាំងចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទូទាំងក្រុងបាវិត ឲ្យបានល្អប្រសើរ ជាពិសេស គ្រប់អង្គភាពពាក់ព័ន្ធត្រូវប្តេជ្ញារួមគ្នា បង្ក្រាបការឆបោកតាមបច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីបង្កបរិយាកាសកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែលមកបណ្តាក់ទុននៅក្នុងទឹកដីដ៏មានសក្តានុពលមួយនេះ ៕