*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ នៅតែបន្ដដំណើរការសាងសង់ ដើម្បីតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនកម្ពុជា 

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២៦ បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់ ដើម្បីតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។

 

ការបញ្ជាប់បែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) តម្លៃ១១៧លានដុល្លារ ជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ផ្លូវទឹកយើងក៏នឹងបន្តធ្វើ បន្តអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសព្រែកជីកហ្វូណនរបស់យើងដែលនឹងតភ្ជាប់ទន្លេមេគង្គ ទន្លេសាបទៅសមុទ្រ ចឹងថ្ងៃក្រោយកសិផលលែងចាំបាច់តែទៅផ្លូវគោកទៀតហើយ គឺអាចចុះទឹកតែម្ដង»។

 

បើតាមប្រសាសន៍របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី, រាជរដ្ឋាភិបាលមិនត្រឹមតែបន្តអភិវឌ្ឍផ្លូវគោកប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តអភិវឌ្ឍប្រព័ន្ធផ្លូវទឹកផងដែរ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ទន្លេមេគង្គ និងទន្លេសាបទៅកាន់សមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផល។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅពេលគម្រោងនេះដំណើរការរួចរាល់ កសិផលរបស់ប្រជាពលរដ្ឋនឹងមិនចាំបាច់ដឹកជញ្ជូនតែតាមផ្លូវគោកទៀតទេ ប៉ុន្តែអាចដឹកជញ្ជូនតាមផ្លូវទឹកដោយផ្ទាល់ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។

 

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល មានផែនការស្តារផ្លូវទឹកពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង បន្តទៅខេត្តកំពង់ចាម ហើយនាពេលអនាគត នឹងស្តារបន្តទៅដល់ខេត្តក្រចេះ។ ហើយកំពុងសាងសង់កំពង់ផែពហុបំណងនៅខេត្តក្រចេះ និងរៀបចំកំពង់ផែតាមដងផ្លូវទឹក ដើម្បីគាំទ្រការដឹកជញ្ជូនទំនិញ ខណៈផ្លូវទឹកនៅតំបន់ទន្លេសាបក៏នឹងត្រូវអភិវឌ្ឍបន្ថែមផងដែរ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា មិនមែនផ្តោតតែលើផ្លូវថ្នល់នោះទេ ប៉ុន្តែរួមមានផ្លូវទឹក និងផ្លូវដែកផងដែរ។ ចំពោះប្រព័ន្ធផ្លូវដែក រាជរដ្ឋាភិបាលនឹងបន្តពង្រឹងខ្សែផ្លូវដែលមានស្រាប់ និងសិក្សាគម្រោងអភិវឌ្ឍន៍រយៈពេលវែង ព្រោះការដឹកជញ្ជូនតាមរថភ្លើងអាចដឹកទំនិញបានក្នុងបរិមាណច្រើន មិនងាយជួបការកកស្ទះចរាចរណ៍ និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលជាអត្ថប្រយោជន៍សម្រាប់កសិករ អាជីវករ និងសេដ្ឋកិច្ចជាតិទាំងមូល។

 

សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលមានគោលបំណងតភ្ជាប់ទន្លេមេគង្គទៅកាន់សមុទ្រតាមរយៈព្រែក និងទន្លេធម្មជាតិ។ គម្រោងនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តាកែវ កំពត និងកែប៕