*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

ក្រុមហ៊ុនរុករករ៉ែចំកណ្តាលភូមិជាច្រើនជាច្រើនទីតាំង! ក្នុងភូមិចំនួនពីរ(ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម) ស្ថិតក្នុងឃុំល្បេីក ស្រុកឈូក ខេត្តកំពត កំពុងបង្កហានិភ័យ ដូចជា: បរិស្ថាននៃការរស់នៅខ្យល់ដកដង្ហើម, ពេលផ្ទុះថ្មម្ដងៗ ប៉ះពាល់ដល់(ផ្ទះសំបែង,ឡាន,ម៉ូតូ, សត្វគោក្របី…), ជាពិសេសប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ!! សាធារណៈមតិ រួមមាន: សមាគម,អង្គការ,មជ្ឈដ្ឋានសង្គមស៊ីវិលទូទៅ សុំសំណូមពរ ថ្នាក់ដឹកនាំខេត្តកំពត ជាពិសេសក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ចុះពិនិត្យជាក់ស្តែងដោយក្តីអនុគ្រោះ ផង !!!

ខេត្តកំពត ÷ ក្រុមហ៊ុនរុករករ៉ែ ដែកឬមាស កំពុងរងនូវការប៉ះពាល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង ដែលមិនគួរណា អាជ្ញាធរពាក់ព័ន្ធ ផ្ដល់ក្រុមហ៊ុននោះដាក់ចំកណ្ដាលនៃភូមិឋានរបស់ប្រជាពលរដ្ឋនោះឡើយ! ហើយសូមក្រសួងពាក់ព័ន្ធមេត្តាចុះពិនិត្យទីតាំងខាងលើនេះនិងសិក្សាឲ្យបានស៊ីជម្រៅផង ព្រោះវាស្ថិតនៅចំកណ្ដាលនៃភូមិឋានតែម្ដង របស់បងប្អូនប្រជាពលរដ្ឋ។

ក្រុមហ៊ុនរុករករ៉ែខាងលើនេះស្ថិតក្នុងចំនួន ពីរភូមិរួមមាន : (ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម) ដែលមានទីតាំងស្ថិតក្នុងឃុំល្បេីក ស្រុកឈូក ខេត្តកំពត ។

 

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានហើយដឹងថា: គាត់មានការលំបាកណាស់ ពាក់ព័ន្ធទៅនឹងម្ចាស់ការដ្ឋានអាជីវកម្មទីតាំងរ៉ែ នៅក្នុងតំបន់នេះ ដោយសារទទួលនូវបញ្ហាដូចជា : ផលប៉ះពាល់ពីបញ្ហាបរិស្ថាននៃការរស់នៅដូចជា: ឡានធំៗជាច្រើនគ្រឿង បើកគគ្រឹកគគ្រេង ប្រឈមទៅនឹងការហុយរលោមដីហុយ មួយវិញទៀតហានិភ័យពីឡានធំៗទាំងនោះ ដែលអាចបណ្ដាលឱ្យប៉ះពាល់ទៅដល់កូនចៅ សុវត្ថិភាពរបស់ពួកគាត់នៅតាមផ្លូវ ។ មួយវិញទៀត នៅពេលដែលមានការបំផ្ទុះរំសេវ ម្ដងៗ ដើម្បីយករ៉ែនៅក្នុងដី គឺបណ្ដាលឱ្យថ្មជាច្រើនខ្ទាត រប៉ាត់រប៉ាយ បណ្ដាលឱ្យធ្លាក់លើដំបូលផ្ទះ , រថយន្ត, សត្វពាហនៈជាដើម , ធ្វើឱ្យបែកបាក់ផ្ទះសំបែង, បញ្ហាផ្សេងៗទៀត ប្រឈមទៅហ្នឹង ការជីកដីជ្រៅជ្រៅពីសំណាក់ក្រុមហ៊ុនយករ៉ែ គឺធ្វើឲ្យដីស្រែរបស់គាត់ ត្រូវបាក់ស្រុត ពេលខ្លះពួកគាត់ប៉ះពាល់ត្រូវបង្ខំចិត្តក្នុងការលក់ចោលតែម្ដង ! ព្រោះថាបើមិនលក់ដោយបង្ខំនោះទេ គឺគង់តែបាត់ដដែល ព្រោះទីតាំងរ៉ែនេះមានជម្រៅជ្រៅជ្រៅខ្លាំងណាស់។ ម្យ៉ាងវិញទៀតឡានទឹកដីធុញធំៗ ទាំងនេះ គឺបណ្ដាលឱ្យខូចផ្លូវថ្នល់ផ្លូវជាតិដែលជាថវិការបស់រដ្ឋផងដែរ ។

 

ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរុករករ៉ែមាសឬដែក ដែលមានទីតាំងស្ថិតក្នុង ឃុំល្បើក ស្រុកឈូក ខេត្តកំពត ខាងលើនេះ ដែលរងផលប៉ះពាល់ បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួន កើតទុក្ខមកសុខចិត្ត ពីផលលំបាកនៃការរស់នៅរបស់គាត់ប្រចាំថ្ងៃ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅ លោក សៅ មឿន អភិបាលស្រុកឈូក ដោយលោកអភិបាលស្រុកបានឲ្យ សារព័ត៌មានយើង មកសាលាស្រុកមក ! អង្គភាពយើងក៏បានបន្តសួរលោក អភិបាលស្រុកទៀតថា : សារព័ត៌មានយើងខ្ញុំ មិនបានដាក់ចំណុចក្រុមហ៊ុនរុករករ៉ែខាងលើនេះ! មានច្បាប់ទម្លាប់ត្រឹមត្រូវឬក៏អត់នោះឡើយ! គឺយើងខ្ញុំជាអ្នកសារព័ត៌មានសុំសួរថា: តើផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខាងលើនេះ តើក្នុងនាមលោកជាអភិបាលស្រុក តើគួរគិតបែបណា? ឬរកដំណោះស្រាយឲ្យប្រជាពលរដ្ឋបែបណា ? ដើម្បីកុំឲ្យពួកគាត់ភិតភ័យ ឬក៏ឱ្យខាងតំណាងក្រុមហ៊ុនរករ៉ែនោះ កែសម្រួលបែបណាដើម្បីកុំឲ្យនៅពេល បំផ្ទុះរំសេថ្មវម្ដងៗ បណ្ដាលឱ្យខ្ទាតថ្មធំៗ ធ្លាក់មក ចំផ្ទះគាត់ វាអាចប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ឬយ៉ាងណា? ប៉ុន្តែលោកអភិបាលស្រុក បានផ្ញើអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនរុករករ៉ែឲ្យយើងមើល ដោយលោកលើកឡើងថាគេមានច្បាប់ត្រឹមត្រូវទៅវិញ! លក់អភិបាលស្រុកឈូក បន្តប្រាប់វិញថា : ពលរដ្ឋណា? ឈ្មោះអ្វី? មិនដឹងថាតើចេតនារបស់ លោកអភិបាលឈូក សួរមកព័ត៌មានយើងបែបនេះ! តើលោកមានចេតនាអ្វីជាមួយនឹងពលរដ្ឋដែលហ៊ានផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានយើងនោះ? ឬពលរដ្ឋមិនមានសិទ្ធិក្នុងការផ្ដល់កិច្ចសម្ភាសន៍ឬ ជាមួយអ្នកសារព័ត៌មានសម្រាប់ជូនដល់ថ្នាក់ដឹកនាំខាងលើនោះទេឬ យ៉ាងណា!?

 

ហើយក្រោយមក លោកអភិបាលឈូក (លោក សៅ មឿន)

ក៏បានផ្ញើលិខិតដោះស្រាយ ដែលមានមេ ឃុំល្បើក ស្រុកឈូក ដោះស្រាយ រួចរាល់ និង រូបភាពមួយចំនួន របស់ពលរដ្ឋ មួយគ្រួសារ ឱ្យមកស្ថាប័នសារព័ត៌មានយើង ហើយលោកបញ្ជាក់យ៉ាងខ្លីថា : (មុខផ្យាយ)។ តែមិនដឹងថា(ពាក្យមុនផ្សាយ) របស់លោកអភិបាលស្រុកនោះ !មានន័យស៊ីជម្រៅបែបណានោះឡើយ !!! ។

 

អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងទៅ លោក ឯម ភៀង មេឃុំល្បើក ស្រុកឈូក ដោយលោកពូមេឃុំ គ្រាន់តែសារព័ត៌មានយើងសួរនាំ ពាក់ព័ន្ធទៅនឹងដំណោះស្រាយរវាងក្រុមហ៊ុនរុករករ៉ែខាងលើនេះ ! លោកពូបានបញ្ជាក់យ៉ាងខ្លីថា ដោះស្រាយរួចរាល់ហើយ !!! លោកមេឃុំបញ្ជាក់យ៉ាងខ្លីហើយ ចុចបិទទូរសព្ទតែម្ដង ទោះបីជាសហព័ត៌មានយើងខ្ញុំបានព្យាយាមទំនាក់ទំនងទៅ សួរនាំសារជាថ្មីទៀតក៏ដោយ ក៏លោកពូមេឃុំមិនលើកទូរសព្ទសោះឡើយ ។ ប្រហែលជាទីតាំងក្រុមហ៊ុនរុករករ៉ែដែលស្ថិតនៅក្នុង ឃុំល្បើក ស្រុកឈូក នេះ ខ្សែធំខ្លាំងណាស់ហើយមើលទៅ ! ទើបលោកពូមេឃុំល្បើក មិនហ៊ានឆ្លើយទៅនឹងសំណួរ របស់អ្នកសារព័ត៌មានយេីងយ៉ាងដូច្នេះ!!!។

 

បណ្ដាញសារព័ត៌មានយើងខ្ញុំ ក៏បានសុំកិច្ចសម្ភាសន៍ នឹងធ្វើការទំនាក់ទំនងទៅ លោក សោម វិចិត្រ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពត ប៉ុន្តែអ្វីដែលសារព័ត៌មានយើងគួរឲ្យសោកស្ដាយនោះ ! គឺទូរសព្ទរបស់ លោក សោម វិចិត្រ មិនលើកទាល់តែសោះ គឺយើងព្យាយាមទំនាក់ទំនង លោកជាច្រើនថ្ងៃ ហើយចុងក្រោយ នៃថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក៏លោកប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកំពត រូបនេះ !មិនលើកទូរសព្ទនោះឡើយ ។ ប្រហែលជា លេខអត់ស្គាល់ លោក ប្រធានមិនលើកមើលទៅ !!!។

 

បងប្អូនប្រជាពលរដ្ឋរស់ក្នុងទឹកដីអច្ឆរិយៈ ខេត្តកំពត រួមទាំង មជ្ឈដ្ឋានសង្គមសុីវិលនានា សូមសំណូមពរ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត សូម ឯកឧត្ដមមេត្តាចាត់មន្ទីរពាក់ព័ន្ធ ពិសេស មន្ទីររ៉ែនិងថាមពលខេត្តកំពត ចុះពិនិត្យដោយសេចក្តីអនុគ្រោះ! ។

 

បណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន រួមទាំងសមាគមន៍- អង្គការ ស្នេីសុំ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូម ឯកឧត្តមមេត្តា ចាត់នាយកដ្ឋាន ពាក់ព័ន្ធ រួមនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងសិក្សាបន្ថែម ពាក់ព័ន្ធអំពីទីតាំង ក្រុមហ៊ុនរុករករ៉ែដែក ឬមាស គឺនៅចំកណ្តាលភូមិនិងជាច្រើនជាច្រើនទីតាំង គឺស្ថិតក្នុងភូមិចំនួនពីរ (ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម) នៅក្នុងឃុំល្បេីក ស្រុកឈូក ខេត្តកំពត នេះដោយសេចក្តីគោរពផង ឯកឧត្តម !!! ។

 

អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាព្រាបនាំសារ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខេត្តកំពត ដើម្បីឱ្យថ្នាក់ដឹកនាំខេត្តកំពត និងថ្នាក់ដឹកនាំជាតិ លោកបានជ្រាបតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ ក្រុមរករ៉ែមាស-ដែក ដែលបានបង់ពន្ធចូលរដ្ឋនោះឡើយ

ឬក៏ដាក់សម្ពាធដល់បុគ្គល ឬអង្គភាពណាមួយនោះទេ ។

ជាពិសេសគឺសូមរស់នៅក្រោមដំបូលសន្តិភាព ដែលមានសម្ដេចទាំងទ្វេ គឺ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ , សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសម្ដេចទាំងទ្វេ គឺប្រទេសជាតិមានសន្តិភាព ទាំងសេដ្ឋកិច្ច និង នយោបាយ ! ប្រជាជននុរាស្ត្រមានសុខសន្តិភាពតរៀងរហូតទៅ !!!។

 

សូមបញ្ជាក់ថា : ស្ថាប័នអង្គភាពសារព័ត៌មានយើង មិនបានចោទ ក្រុមហ៊ុនរ៉ុករករ៉ែ មាសឬដែក ក្នុងឃុំល្បើក ស្រុតឈូក ខេត្តកំពត ថាមិនមានច្បាប់នោះទេ! គឺបានលើកឡើងអំពីសុខទុក្ខប្រជាពលរដ្ឋ ពីផលប៉ះពាល់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ !!! ។

 

អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺ គឺនៅរៀងរាល់ម៉ោង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ៕ សូមអរគុណ