*ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសខួបលើកទី៧៣ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦–*លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ*សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ពិសេសជនមានពិការភាព*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំការប្រកួតកីឡាជាតិ រៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ក្នុងសង្គមកម្ពុជា *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន 

សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណអនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអរគុណជូនចំពោះលោក Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី និងជាប្រធានការិយាល័យកណ្តាលសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានផ្ញើសារអបអរសាទរជូនចំពោះសម្តេច និងសមាជិកបក្សទាំងអស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP)។

 

តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា «ខ្ញុំមានកិត្តិយសសូមសម្តែងនូវការអរគុណយ៉ាងស្មោះសរ និងការវាយតម្លៃខ្ពស់ចំពោះសារលិខិត អបអរសាទរ និងពរជ័យយ៉ាងកក់ក្តៅរបស់ឯកឧត្តម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) របស់យើង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលផ្សារភ្ជាប់ គណបក្ស និងប្រជាជាតិយើងទាំងពីរ។ ទំនាក់ទំនងរបស់យើង ដែលឈរនៅលើមូលដ្ឋានយ៉ាងរឹងមាំនៃ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម នៅតែបន្តរីកចម្រើនលូតលាស់ ខណៈពេលដែល យើងបាន និងកំពុងជំរុញយ៉ាងសកម្មនូវការចូលរួមទ្វេភាគី និងសហការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌ ពហុភាគី»។

 

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចមានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញនូវទំនាក់ទំនង និងភាពជាដៃគូដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងគណបក្សអាស៊ែបៃហ្សង់ថ្មី និងគណបក្សប្រជាជនកម្ពុជា។ ភាពជាដៃគូរបស់យើងបានរីកចម្រើនជាលំដាប់ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ នៅក្នុងវេទិកាពិភពលោក និងតំបន់សំខាន់ៗ រួមមាន៖ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ អាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (IDC-CDI) ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងបណ្តាញអន្តរសភាផ្សេងៗទៀត។

 

សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ នឹងបន្តជំរុញទំនាក់ទំនងដ៏ជិតស្និទ្ធរវាងគណបក្ស និងប្រទេសយើងទាំងពីរ ឱ្យឈានដល់កម្រិតខ្ពស់ ថ្មីបន្ថែមទៀត៕