*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ទីតាំងស្តុកទំនិញដ៏ធំមួយកន្លែង (គ្មានស្លាកយីហោ) ! សង្ស័យថាមិនមានច្បាប់ទម្លាប់គ្រប់គ្រាន់!! ស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ដោយក្តីអនុគ្រោះផងទាន !!! ស្ថិតនៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ÷ ទីតាំងស្តុកទំនិញដ៏ធំមួយកន្លែង (គ្មានស្លាកយីហោ) កំពុងត្រូវបានមហាជន មជ្ឈដ្ឋានសង្គមស៊ីវិលនានា ជាពិសេសបងប្អូនប្រជាពលរដ្ឋ ផ្តោតនឹងការយកចិត្តទុកដាក់ ថាតើទីតាំងខាងលើនោះមានច្បាប់ត្រឹមត្រូវដែរឬទេ? ចុះប្រសិនបើមានច្បាប់ទម្លាប់ត្រឹមត្រូវហេតុអ្វីបានជាទីតាំងឃ្លាំងដ៏ធំមួយនេះ មិនលើកស្លាកយីហោ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីបញ្ជាក់ថាទីតាំងក៏ដូចជាទំនិញដឹកចូល ជាទំនិញស្របច្បាប់!។ ខណៈដែល ប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់ការនាំទំនិញចូលពីប្រទេសថៃ តាមផ្លូវគោកនោះ។

សូមបញ្ជាក់ថា: ទីតាំង ឃ្លាំងស្តុកទំនិញដ៏ធំ ខាងលើនេះ ស្ថិតនៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបាន ឱ្យដឹងថា : ឃ្លាំងស្តុកទំនិញដ៏ធំ នេះ រួមមាន :
– ប្រេងម៉ាស៊ីន (ប៉ុយធុងធំៗ) ដើម្បីបែងចែកជា ប៊ីដុងតូចៗតាមលីត្រនីមួយៗ ដូចជា :
– សំបកកង់ឡានតូច-ធំ
– ទំនិញអីវ៉ាន់ (ចាប់ហួយ) ជាច្រើនមុខ។
ប៉ុន្តែមិនដឹងថា: តើប្រភពនៃការនាំចូល ទំនិញខាងលើនេះតើមកពីប្រទេសណានោះទេ!? ដែលបានស្តុបទុក នៅទីតាំងឃ្លាំងដ៏ធំមួយនេះ ។

សូមបញ្ជាក់ ផងដែរថា : ឃ្លាំងដ៏ធំ (ក្នុងឃុំពានី)មួយនេះ គឺជាទីតាំងឃ្លាំងដ៏ធំមួយ បន្ទាប់ពីឃ្លាំងតូចៗជាច្រើនទៀត តែស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច នេះ។ ហើយបន្តចែកចាយតាមរថយន្តតូចៗ ទៅតំបន់នានា នៅរាជនីភ្នំពេញនិងតាមបណ្ដាខេត្តនានា ផងដែរ ។ ហើយការដឹកទៀតសោត គឺយ៉ាងក៏គិតគ្រឹកគ្រេង ធ្វើឱ្យផ្លូវមួយខ្សែ រងការខូចខាតគ្រលុកធំៗផងដែរ !។ ជាក់ស្ដែងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារសារព័ត៌មានយើងខ្ញុំបានចុះទៅផ្តិតនិងថតយករូបភាពឃ្លាំងរោងចក្រស្តុបទំនិញ ដែលជាទំនិញអីវ៉ាន់ចាប់ហួយ និងទំនិញផ្សេងៗជាច្រើនមុខទៀត ដែលត្រៀមនិងដឹកជញ្ជូនចេញទៅតំបន់នានា យ៉ាងច្រើនកុងតឺន័រ ។

ប្រជាពលរដ្ឋដែលរស់ក្បែរនោះបាននិយាយថា: រថយន្តប្រភេទកុងទឺន័រទាំងនោះ មានការដឹកជញ្ជូនចេញនិងចូល នៅពេលយប់ស្ងាត់ មិនមានមនុស្សចេញចូល ទើបពួកគេធ្វើការចរាចរណ៍ចេញ ហើយមានឡាន ប្រភេទតូចៗ ដឹកជញ្ជូនចាប់ពីពេលថ្ងៃ និង រហូតដល់ពេលយប់ជ្រៅ និង ទាបភ្លឺផងដែរ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា :ឃ្លាំងស្តុកទំនិញដ៏ធំ ទំនិញអីវ៉ាន់ចាប់ហួយ និងការដឹកជញ្ជូនជាប្រេងម៉ាស៊ីន ទាំងធុងធំៗ នេះ យើងមិនដឹងប្រភពពី ប្រទេសណានោះទេ!?

សូមបញ្ជាក់ថា : ថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបិទច្រកតាមបន្ទាត់ព្រំដែនផ្លូវគោកនៃប្រទេសថៃ ។ ហើយអាជ្ញាធរពាក់ព័ន្ធរួមមាន រាជធានីខេត្តទាំងអស់ បានចុះអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យ៉ាងសស្រាក់ស្រាំ ចុះបង្ក្រាបទីតាំង ដែលលួចស្តុកនិងចែកចាយ រួមមាន : ទីតាំងស្តុកសាច់បង្កកខុសច្បាប់ , ផលិតផលថៃរួមមានសាប៊ូ, គ្រឿងឧបភោគ, ជាពិសេសគឺប្រភេទសាច់បង្កក ដែលធ្វើឱ្យប៉ះពាល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ,និង គ្រឿងបរិភោគផ្សេងៗទៀត ផងដែរ ជាពិសេសទៅទៀតនោះ។ !ហើយក៏មានការចាប់ខ្លួន ឈ្មួញធំៗមួយចំនួនទៀត យកទៅដាក់ពន្ធនាគារ និងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធទៅនឹងការនាំទំនិញពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាយើងផងដែរ ។

ពាក់ព័ន្ធទៅនឹងទីតាំងស្តុកទំនិញ ដែលសង្ស័យថាមិនមានច្បាប់គ្រប់គ្រាន់ នោះ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅ លោក វ៉ន សុីថា អភិបាលស្រុកកំពង់ត្រឡាច ដោយ មានផ្ញើរូបភាពតាមប្រព័ន្ធតេឡេក្រាម និងបាន call ទូរសព្ទផងដែរ ដោយ លោក វ៉ន ស៊ីថា អភិបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ទៀតថា : ក្នុងនាមលោកជា អភិបាលស្រុកស្រុក លោកមិនអាចចុះទៅបាននោះទេ ! ដោយឱ្យអង្គភាពយើងទំនាក់ទំនងទៅខាងគយ!!! ។ លោកអភិបាលស្រុកកំពង់ត្រឡាច បញ្ជាក់ទៀតថា: ទំនិញពីប្រទេសថៃ មិនឲ្យនាំចូលតាមផ្លូវគោកនោះទេ! ប៉ុន្តែតាមផ្លូវទឹកនិងផ្លូវអាកាសអាចចូលបាន ។ មិនដឹងថាការឆ្លើយរបស់លោកអភិបាលស្រុកនេះ តើជាការដោះសារឬយ៉ាងណានោះឡើយ!?

ក្នុងនាមលោកជាអភិបាលស្រុក ថាតេី ក្នុងនាមលោកមិនអាចមានសិទ្ធិចុះទៅទីតាំងដែលសង្ស័យថាខុសប្រក្រតីនោះឬយ៉ាងណានោះទេ? ប៉ុន្តែយើងនៅចាំថា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជា ប្រធានព្រឹទ្ធសភា លោកបានលើកឡើងថា : ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន គឺមានសិទ្ធិក្នុងការរាយការណ៍ជូនដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងការសង្ស័យទីតាំងណាមួយដែលខុសប្រក្រតី ជាពិសេសគឺជនបរទេស ដែលរស់នៅផ្ដុំគ្នា ឬការចល័តទីតាំងជនបរទេសនីមួយៗ ដែលសង្ស័យថា ទីតាំង (Online Scam)។

បងប្អូនប្រជាពលរដ្ឋ ,មជ្ឈដ្ឋានសង្គមស៊ីវិល ,អង្គការ -សមាគម រួមទាំងបណ្ដាញ សារព័ត៌មានក្នុងស្រុក សូមសំណូមពរដល់ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល ខេត្តកំពង់ឆ្នាំង សូម ឯកឧត្ដម ចាត់មន្ត្រីជំនាញ , មន្ទីរពាក់ពន្ធ័ក្នុងខេត្ត ចុះអធិការកិច្ច ទីតាំងឃ្លាំងស្តុកទំនិញដ៏ធំ ដែលមានទីតាំងស្ថិតនៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច នេះផងទាន ! ដែលសង្ស័យថា មិនអនុលោមតាមច្បាប់គ្រប់គ្រាន់

(ដោយមិនមានលេីកស្លាកយីហោ) ឬការនាំចូលទំនិញទាំងនោះ តើមានប្រភពពីប្រទេសណាពិតប្រាកដ!? ខណៈដែល ប្រមុខរាជរដ្ឋាភិបាលលោកហាមដាច់ខាត !មិនឲ្យមានទំនិញពីប្រទេសថៃ នាំចូលតាមផ្លូវគោកនោះឡើយ!!! ។

បណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ជាច្រើនស្ថាប័ន រួមនឹងសង្គមសុីវិល សូមគោរព ស្នេីស ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដមមេត្តាចាត់មន្ត្រីក្រោមឱវាទ មានប្រធាននាយកដ្ឋាន ពាក់ព័ន្ធ ចុះអធិការកិច្ចដោយក្តីគោរព ផងទាន! ។

អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាព្រាបនាំសារ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំជាតិ លោកបានជ្រាបតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយនោះឡើយ ។ ជាពិសេសគឺសូមរស់នៅក្រោមដំបូលសន្តិភាព ដែលមានសម្ដេចទាំងទ្វេ គឺ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ , សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសម្ដេចទាំងទ្វេ គឺប្រទេសជាតិមានសន្តិភាព ទាំងសេដ្ឋកិច្ច និង នយោបាយ ! ប្រជាជននុរាស្ត្រមានសុខសន្តិភាពតរៀងរហូតទៅ!!!។

អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ៕ សូមអរគុណ