*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សេចក្តីថ្លែងការណ៍ ថ្កោលទោសយោធាថៃ ដែលបន្តបំផ្លាញប្រាសាទតាក្របី បណ្តាលឱ្យខូចរូបរាង និងរចនាសម្ព័ន្ធប្រាសាទទាំងស្រុង

ភ្នំពេញ)៖ បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។

 

ក្រសួងវប្បធម៌បានបញ្ជាក់ថា ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាទីតាំងបុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា។ ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។

 

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តថ្កោលទោសចំពោះទង្វើអសីលធម៌ មកលើវិស័យវប្បធម៌ដោយយោធាថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញា នានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំងអនុសញ្ញាឆ្នាំ១៩៥៤ និងឆ្នាំ១៩៧២។

 

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការជំនាញអន្តរជាតិ ប្រជាជាតិលើពិភពលោក ចូលរួមថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការ ឈ្លានពាន ដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ជាពិសេសគោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។

 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះ នៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែប្រាសាទនេះនៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុតាងនៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយ ឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះ កុំឱ្យកើតមានជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក៕