រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បង្កឱ្យជនស៊ីវិលស្លាប់ ៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់៤៦នាក់

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២ ថ្ងៃត្រង់៖ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្កឱ្យជនស៊ីវិលស្លាប់ចំនួន ៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ផ្សេងទៀតចំនួន ៤៦នាក់។
ជាមួយគ្នានេះ ជនភៀសសឹកខ្មែរមានចំនួន ៣៧ ១១៥គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣នាក់ និងកុមារមានចំនួន ២១ ៩៧៤នាក់ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង៕

