*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ACU៖ ខែវិច្ឆិកានេះ មន្ត្រី ១២០នាក់ ចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល និងទទួល ៤១បណ្តឹង

ភ្នំពេញ)៖ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រី និងអតីតមន្ត្រី សរុបចំនួន ១២០នាក់ និងបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៤១ ពាក្យប្ដឹង។

 

នេះបើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៤ អាណត្តិទី៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

 

បើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានឱ្យដឹងថា «មន្ត្រីចំនួន ១២០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ៨៥រូប ដោយឡែកមន្ត្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ»។

 

ចំពោះការងារពាក្យប្ដឹង ត្រូវបានលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានគូសបញ្ជាក់ ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៤១ ពាក្យប្ដឹង។

 

ចំពោះការងារអន្តរជាតិប្រតិភូ ACU ចូលរួមកិច្ចប្រជុំស្ថាប័នប្រឆាំងអំពើ ពុករលួយអាស៊ាន (ASEAN-PAC) លើកទី២១ (២៨-៣០ ខែតុលា) លើមូលបទ «ពង្រឹងការរួបរួម អាស៊ាន៖ ភាពជាដៃគូរវាងរដ្ឋ និងឯកជនដើម្បីប្រឆាំងអំពើពុករលួយ» ដែលបានប្រព្រឹត្តិធ្វើឡើងនា ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំនេះសមាជិក ដែលជារដ្ឋភាគី បានធ្វើបទអន្តរាគមន៍ជាបន្តបន្ទាប់អំពីការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព (២០២៣-២០២៥) របស់ខ្លួន។

 

ដោយក្នុងនោះប្រតិភូ ACU ក៏បានបង្ហាញជូនកិច្ចប្រជុំអំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការអភិវឌ្ឍវិស័យឯកជននិងការងារ ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដែលមានចែងយ៉ាងច្បាស់ ក្នុងយុទ្ធបញ្ចកោនដំណាក់កាលទី១ របស់រាជជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំលើកទី២១នេះ អង្គប្រជុំក៏បានអនុម័តផងដែរនូវផែនការយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ (២០២៦-២០២៨) ដែលផ្តោតសំខាន់លើ (១)- គាំទ្រការអនុវត្តអនុសញ្ញា UNCAC និងអនុសញ្ញានៃការយោគ យល់គ្នារបស់ ASEAN-PAC (២)- លើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ ASEAN-PAC លើវេទិកាប្រឆាំងអំពើពុករលួយក្នុងតំបន់ អន្តរជាតិ និងសាធារណជនទូទៅ (៣)- បង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ ASEAN-PAC Portal និង(៤)- គាំទ្រកិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខអាស៊ាន។

 

មន្ត្រី ACU បានចូលរួមសម័យប្រជុំលើកទី១៤ នៃសន្និបាតរដ្ឋភាគី របស់បណ្ឌិតសភាអន្តរជាតិប្រឆាំងអំពើពុករលួយ IACA កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ អង្គសន្និបាតបានប្រព្រឹត្តិទៅដោយសម្រេចបាននូវកិច្ចការសំខាន់ៗដូចជា បានពិភាក្សាក្នុងចំណោមបណ្តារដ្ឋភាគី អំពីវឌ្ឍនភាពនៃ ការអនុវត្តការងារក្នុងឆ្នាំ២០២៥ ការបោះឆ្នោតបំពេញសមាជិកក្រុមប្រឹក្សាសម្រាប់អាណត្តិ ឆ្នាំ២០២៥-២០៣១ កាអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៦ និងបានកំណត់របៀបវារៈនៃកិច្ចប្រជុំលើកទី១៥៕