*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

CDI-IDC ដែលមានសមាជិក១០៥គណបក្ស មកពី៨២ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម និងបានអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ

ភ្នំពេញ)៖ គណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ដែលមានសមាជិក១០៥គណបក្ស មកពី៨២ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួម គាំទ្រ «បទឈប់បាញ់និងកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ» និងអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ! សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ខ្លួន នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ ទីក្រុងសៅប៉ៅឡូ ដោយបានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាព នៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល ដែលកំពុងស្ថិតនៅលើចំណុចរបត់ដ៏សំខាន់មួយ និងត្រូវការកំណែទម្រង់។

 

CDI-IDC ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ចំពោះការលើកកម្ពស់ និងការការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន នីតិរដ្ឋ និងប្រព័ន្ធអភិបាលកិច្ចពហុបក្ស និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការឯកភាព ក្នុងចំណោមសមាជិក CDI-IDC និងការទទួលស្គាល់នូវគុណតម្លៃ នៃភាពចម្រុះវប្បធម៌ ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ។

 

គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន CDI-IDC សម្រាប់អាណត្តិ៤ឆ្នាំ (២០២៥-២០២៩) ដោយមាន លោក សួស យ៉ារ៉ា ជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា។

 

មហាសន្និបាត CDI-IDC ដែលមានសមាជិក១០៥គណបក្ស មកពី៨២ប្រទេស បានបោះឆ្នោតជ្រើសរើស លោក Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី ជាប្រធានសារជាថ្មីដោយសម្លេងឯកច្ឆ័ន្ទ និងបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៦រូប មកពីប្រទេសអាល់បានី អង់ហ្គោឡា អាហ្សង់ទីន ប្រេស៊ីល កម្ពុជា ឆាដ កូស្តារីកា កូដឌីវ័រ ក្រូអាស៊ី ហុងគ្រី ឥណ្ឌូនេស៊ី លីបង់ ម៉ិកស៊ិកកូ ម៉ារ៉ុក ប៉េរ៉ូ និងស្លូវេនី ក្នុងនោះមានឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ រួមមាន លោក Victor Orban នាយករដ្ឋមន្ត្រីហុងគ្រី លោក Andrej Plenković នាយករដ្ឋមន្ត្រីក្រូអាត លោក Janez Jansa អតីត នាយករដ្ឋមន្ត្រីស្លូវេនី ព្រមទាំងបានជ្រើសតាំង លោក Antonio Lopez Isturiz ជាអគ្គលេខាធិការ។

 

ជាមួយគ្នានេះសេចក្តីថ្លែងការណ៍រួម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិជាពិសេស តួនាទីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានប្តូរវេនរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងតួនាទីស្ថាបនារបស់សាធារណរដ្ឋប្រជាមានិតចិន។ ស្នើឱ្យភាគីនៃជម្លោះគោរពសេចក្តីថ្លែងការណ៍រួម ឱ្យបានពេញលេញនិងដោយស្មោះត្រង់ ដើម្បីស្តារ ឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់។ ទទូចឱ្យបញ្ចប់នូវអំពើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការរំលោភ បំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយស្តារ ឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ ដែលរងការខូចខាតដោយ ការប៉ះទង្គិចប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំ និងការទំលាក់គ្រាប់បែក។

 

លោក Andres Pastrana ប្រធាន CDI-IDC និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានសម្តែងនូវការកោតសរសើរនិងគាំទ្រចំពោះជំហរអត់ធ្មត់ ជាអតិបរិមារបស់ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ ពិភពលោកនូវគុណតម្លៃ នៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេស ជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់រយៈពេលវែង៕